ព័ត៌មានអន្ដរជាតិ
អាមេរិក និងអ៊ុយក្រែន ធ្វើសមយុទ្ធរួមគ្នានៅសមុទ្រខ្មៅ ដាក់ការព្រមានដល់ រុស្ស៊ី
សមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីប្រទេសប្រមាណ ៣០ រួមមានសហរដ្ឋអាមេរិក និងអ៊ុយក្រែន បានចាប់ផ្តើមនៅសមុទ្រខ្មៅ ដោយដាក់ប្រទេសរុស្ស៊ីស្ថិតក្នុងការប្រុងប្រយ័ត្ន ។

សមយុទ្ធទ័ពជើងទឹក ដែលមានឈ្មោះថា “Sea Breeze 2021” បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ដោយមានប្រទេសប្រហែល ៣០ កងទ័ពប្រហែល ៥,០០០ នាក់ និងនាវាចម្បាំងជាង ៣០ គ្រឿង ។

សមយុទ្ធប្រចាំឆ្នាំនេះ បានបន្តអស់រយៈពេលជាងពីរទសវត្សមកហើយ ដោយមានសមាជិកអង្គការណាតូចូលរួមផងដែរ ខណៈគោលបំណងនៃសមយុទ្ធនេះ គឺដើម្បីពង្រឹងសន្តិសុខដែនសមុទ្រនៅតំបន់សមុទ្រខ្មៅ ។

ទន្ទឹមនោះ អង្គការណាតូបាននិយាយថា ខ្លួនបានបង្កើនវត្តមាននៅក្នុងតំបន់ ចាប់តាំងពីការបញ្ចូលតំបន់គ្រីមៀដោយខុសច្បាប់របស់រុស្ស៊ីក្នុងឆ្នាំ ២០១៤ ។

ចំណែកអ៊ុយក្រែនវិញបាននិយាយថា ចំនួនអ្នកចូលរួមច្រើននៅក្នុងសមយុទ្ធនេះ ឆ្លុះបញ្ចាំងពីការគាំទ្រដែលខ្លួនទទួលបានពីទូទាំងពិភពលោក ។ ប្រទេសនេះសង្ឃឹមថា នឹងបញ្ជាក់តាមរយៈសមយុទ្ធនេះថា ពួកគេមានការប្តេជ្ញាចិត្តរួមគ្នាជាមួយបណ្តាប្រទេសលោកខាងលិច ក្នុងការប្រឈមមុខដាក់ប្រទេសរុស្ស៊ី ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កាលពីសប្តាហ៍មុនប្រទេសរុស្ស៊ីបាននិយាយថា យោធារបស់ខ្លួនបានបាញ់ព្រមានទៅលើនាវាចម្បាំងអង់គ្លេស នៅពេលដែលវាកំពុងបើកចេញពីតំបន់គ្រីមៀ ។ ប្រទេសរុស្ស៊ីបាននិយាយទៀតថា នាវានេះបានរំលោភលើដែនទឹករបស់ប្រទេសនៅសមុទ្រខ្មៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រកឃើញឯកសារសម្ងាត់សំខាន់ៗរបស់នាវាចម្បាំង អង់គ្លេស ដែលគំរាមបាញ់ដោយ រុស្ស៊ី នៅចំណតឡានក្រុង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


