Connect with us

វប្បធម៌ ជំនឿ

ក្នុងជីវិតគួរមានគ្រឿងអលង្ការ​ទាំងនេះ ដើម្បីបង្កើនហុងស៊ុយនិងការពារពីភាពអវិជ្ជមានផ្សេងៗ

បានផុស

នៅ

ដូចដឹងស្រាប់ហើយថា យើងអាចប្រើហុងស៊ុយលើរបស់ផ្សេងៗ ដើម្បីការពារផ្ទះ​ ការិយាល័យ និងដាក់លើតុធ្វើការជាដើម។ ប៉ុន្តែ​យើងក៏អាចប្រើហុងស៊ុយដើម្បីការពារខ្លួន​ ដោយ​ការ​ការ​ពាក់​ត្បូង មាស និង​ប្រាក់​ពិតប្រាកដ អាចនាំមកនូវ​អត្ថប្រយោជន៍​បន្ថែម នៃ​ការ​ពង្រឹង​និង​ទាក់ទាញ​ថាមពល​ពី​ខាងក្រៅ​អាច​ការពារ​យើង​ពី​ភាព​អវិជ្ជមាន។

ជា​ពិសេសគ្រឿង ​អលង្ការ​ទាំងនោះ​នឹង​បង្កើន​ទំនុកចិត្ត​នៃ​ឥទ្ធិពល​សម្រាប់​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ។

១ ចិញ្ចៀន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ពាក់​ចិញ្ចៀន​នឹងផ្តល់នូវការសង្កត់ធ្ងន់ទៅលើគំនិតរបស់អ្នក​ ​ជួយ​បង្ហាញ​ភាព​វាងវៃ​និង​រហ័ស​ការ​គិត។ នៅពេលអ្នកមានការសម្រេចចិត្តសំខាន់ៗត្រូវពាក់ចិញ្ចៀន។

ជាពិសេសសម្រាប់គូជិវិត នឹងជួយ​លើកកម្ពស់​អាពាហ៍ពិពាហ៍​ប្រកបដោយ​សុភមង្គល​យូរអង្វែង​ ដោយ​ការ​ពាក់​ចិញ្ចៀន​នៅ​លើ​ម្រាមដៃ​ខាង​ស្តាំ​និង​ខាងឆ្វេង។

២ ខ្សែដៃ

ដូចជាចិញ្ចៀនដែរ​ ខ្សែដៃធ្វើ​ឲ្យ​ដៃសកម្ម ហើយនេះគឺជាផ្នែកនៃរាងកាយ​ដែលទាក់ទងនឹងការ​សម្រេចចិត្ត។ ការពាក់ខ្សែដៃអាចជួយលើកកម្ពស់ការគិត និងការសម្រេចចិត្តបានល្អ។ ដៃតែងតែជាចំណុចដែល​ត្រូវ​ទទួលរបស់របរ​ មិនថាជាអំណោយឬទទួល​លុយ​ឡើយ។ ការពាក់ខ្សែដៃ​​ស្អាត​ៗ​ នឹង​បង្កើនលំហូរប្រាក់​ ចំណែក​ការ​​សម្រេចចិត្ត​ផ្សេងៗ​ធានាថា​នឹង​ទៅ​ដោយ​រលូន។

៣ ក្រវិល

ដោយសារតែក្រវិលត្រូវបានពាក់នៅលើត្រចៀក ​ជា​និមិត្តរូប​នៃអាជីព​ ប្រាក់ចំណូល និងអាជីវកម្ម​ ហើយវា​បាន​ក្លាយជា​និមិត្តរូប​នៃ​ឱកាស។ ការតុបតែងត្រចៀក​ដោយក្រវិល គឺ​ជាវិធី​ដ៏​អស្ចារ្យ​ដើម្បី​បន្ថែម​ការសង្កត់ធ្ងន់លើការបើកមធ្យោបាយថ្មីៗ ក្នុងអាជីវកម្ម និងអាជីព ​រួមទាំង​ជះ​ឥទ្ធិពល​ដល់​ប្រាក់ចំណូល​របស់អ្នក។ មិនថាជាគុជ មាស ប្រាក់ ឬពេជ្រ សុទ្ធតែ​ជួយ​ទាញ​ផ្នែក​ហិរញ្ញវត្ថុ​និង​ប្រាក់​ចំណេញ​ក្នុង​ជំនួញ​ឲ្យ​ឈាន​ឡើង​មួយ​កម្រិត​ទៀត។

៤​ ខ្សែ ក

ខ្សែ ក នៅជុំវិញ ក នឹង​បន្ថែម​ការសង្កត់ធ្ងន់ទៅលើអ្វីដែលអ្នកនិយាយថា ​វា​ពិត​ជា​សំខាន់​ ហើយ​អ្នក​ស្ដាប់​នឹង​គិត​ថា​អ្នក​និយាយ​មក​គឺ​សុទ្ធ​តែ​មាន​ហេតុផល​គួរ​កត់​សម្គាល់។ ខ្សែ ក ​គឺដូចជាស៊ុមដ៏​ស្រស់​ស្អាត​នៅ​ជុំវិញ​ផ្ទាំង​គំនូរ​មួយ ​ខណៈពេលដែលវានឹង​បំពេញ​បន្ថែម​សម្រាប់​អ្នក​ដែល​យក​វា​មក​លម្អ​ខ្លួនប្រាណ។

នៅ​ពេល​អ្នក​ឃើញ​ថា​ខ្លួនឯង​គ្មាន​ទំនុកចិត្ត​ និយាយ​មក​គ្មាន​អ្នក​ស្ដាប់ ​ឬមិនយកចិត្តទុក​ដាក់​ ចូរ​ពាក់​ខ្សែក​ដើម្បី​ទាក់ទាញ​ការ​យកចិត្តទុកដាក់​ និង​ការ​ទទួលស្គាល់​ជា​វិជ្ជមាន​ពី​មនុស្ស​ជុំវិញ​ខ្លួន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖redlotusletter

ចុចអាន៖ត្បូង៧ប្រភេទនេះ គួរមាន​ជាប់ខ្លួន​ក្នុងឆាកជីវិត

ចុចអាន៖ត្បូង​គ្រីស្តាល់​មួយ​ប្រភេទ​នេះ​ ជួយ​បំបាត់​​ភាព​តានតឹង ​និង​ផ្ដល់​ជំនឿ​ក្លាហាន​ដល់​បុរស​និង​ស្ត្រី​លែង​ភ័យ​ខ្លាច​ការ​ទំនាក់ទំនង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

Sokha Hotels

ព័ត៌មានពេញនិយម