ព័ត៌មានជាតិ
ទីតាំងធ្វើតេស្តរហ័សចំនួន៥កន្លែង ក្នុងខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ ៣៥នាក់បន្ថែមទៀត
ទីតាំងធ្វើតេស្តរហ័ស ចំនួន៥កន្លែង ក្នុងខេត្តស្ទឹងត្រែង ត្រូវបានរដ្ឋបាលខេត្តប្រកាស គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០២១នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៥នាក់បន្ថែមទៀត។
ទីតាំងចំនួន៥ កន្លែងខាងលើមាន ទី១-មណ្ឌលចត្តាឡីស័កក្រុង ក្នុងភូមិស្រែពោធិ៍ ទី២-មុខសាលាខេត្តស្ទឹងត្រែង ក្នុងភូមិត្រពាំងព្រីង ទី៣-ទីតាំងអូរពងមាន់ ក្នុងភូមិរាជានុកូល ទី៤-ទីតាំងអូឬស្សីកណ្ដាល ក្នុងភូមិអូរឬស្សីកណ្ដាល ទី៥ -ទីតាំងសាលាបឋមសិក្សាច្រប់ ក្នុងភូមិច្រប់។


ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ទីតាំងចំនួន៥កន្លែងខាងលើ ជាទីតាំងសម្រាប់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធ នឹងអ្នកវិជ្ជមានជំងឺកូវីដ១៩ ប៉ះពាល់ដោយផ្ទាល់ ឬប្រយោលអាចមកពិនិត្យរកមេរោគកូវីដ១៩ ដើម្បីសុខភាពផ្ទាល់ខ្លួន និងជៀសវាងការរីករាលដាល ឆ្លងដល់អ្នកដទៃទៀត។

ដោយសារស្ថានភាពរយៈពេលចាប់ពីថ្ងៃ ២៤ ដល់ថ្ងៃទី ២៩ មិថុនានេះ ជំងឺកូវីដ១៩ មានការកើនឡើង និងរីករាលដាលដល់ទីជនបទ ក្នុងភូមិមួយចំនួន ក្នុងខេត្តស្ទឹងត្រែង មិនមានការថមថយ អាជ្ញាធរខេត្ត បានរៀបចំដាក់ទីតាំងក្នុងក្រុង និងនៅទីជនបទ ជាកន្លែងផ្ទុះកូវី១៩ ងាយស្រួលដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងការធ្វើតេស្តរកជំងឺកូវីដផងដែរ។

គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី ២៩ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងកូវីដ១៩ មានចំនួន២៥៤នាក់ ស្រី១២៣នាក់ ជាសះស្បើយ១៦នាក់ ស្លាប់គ្មាន និងអ្នកកំពុងសម្រាកព្យាបាល ២៣៨នាក់ ស្រី១១៦នាក់៕
អត្ថបទ៖ ងិនលីម
សូមចុចអាន៖ បញ្ជូនទៅព្យាបាលភ្លាមៗ មន្ត្រីនគរបាល២រូប តេស្តមានកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ



