Connect with us

ព័ត៌មានអន្ដរជាតិ

លិចស្រឡាងនៅកោះបាលី ស្លាប់៧នាក់ បាត់ខ្លួន១១នាក់

បានផុស

នៅ

ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ី កំពុងស្វែងរកមនុស្សចំនួន១១នាក់ ដែលនៅតែបាត់ខ្លួនបន្ទាប់ពីស្រឡាងដឹកអ្នកដំណើរមួយគ្រឿង លិចក្នុងសមុទ្រជិតកោះបាលី ដោយបានសម្លាប់មនុស្សចំនួន ៧នាក់។

អ្នកនៅរស់រានមានជីវិតរាប់សិបនាក់ ត្រូវបានគេសង្គ្រោះចេញពីទឹក កាលពីល្ងាចថ្ងៃអង្គារបន្ទាប់ពីស្រឡាង KMP Yunicee ដែលដឹកអ្នកដំណើរនិងនាវិកចំនួន ៥៧ នាក់ បានលិចក្បែរកំពង់ផែ Gilimanuk នៅភាគខាងលិចកោះនេះ។

ភាគច្រើននៃអ្នកដែលគេ សង្គ្រោះបាន គឺសន្លប់បាត់ស្មារតី បន្ទាប់ពីរសាត់អណ្តែតក្នុងទឹកអស់រយៈពេលជាច្រើនម៉ោង។ ប៉ុន្តែមនុស្ស ១១ នាក់នៅតែបន្តបាត់ខ្លួនគិតត្រឹមថ្ងៃពុធនេះ។

មេក្រុមស្វែងរកនិងជួយសង្គ្រោះកោះបាលី លោក Gede Darmada បាននិយាយថា “យើងកំពុងស្វែងរកអ្នកដែលបាត់ខ្លួននៅឡើយ។ កាលពីយប់មិញ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានរំខាន ដោយការមើលមិនសូវឃើញនិងរលកសមុទ្រខ្ពស់ៗ”។

ទោះបីជាយ៉ាងណាក៏ដោយ ពេលនេះ គេនៅមិនទាន់ដឹងថា គ្រោះថ្នាក់នេះ បណ្តាលមកពីអ្វីនោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ គ្រោះមហន្តរាយផ្លូវទឹក! ស្រឡាងបុកកប៉ាល់ដឹកទំនិញ ស្លាប់មនុស្ស២៦នាក់នៅ បង់ក្លាដែស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម