ព័ត៌មានជាតិ
បុរសម្នាក់ដេកស្លាប់ក្បែរផ្លូវ៦០ម៉ែត្រ ដោយពុំដឹងមូលហេតុ
ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលនៅព្រៃត្រែងក្បែរផ្លូវ៦០ម៉ែត្រក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង១០នាទីរសៀល ថ្ងៃទី២ខែកក្កដានេះ។ យោងតាមប្រភពពីលោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោមបានឲ្យកម្ពុជាថ្មីដឹងតាមទូរសព្ទថា ពិតជាមានបុរសម្នាក់ដេកស្លាប់ស្ថិតនៅទីតាំងខាងលើប្រាកដមែន។ ដោយពុំដឹងថា ជាករណីឃាតកម្មឬដេកស្លាប់នៅឡើយទេ ព្រោះរង់ចាំសមត្ថកិច្ចមកធ្វើកោសល្យវិច័យរកស្លាកស្នាមសិន។ ចំពោះសពមានសភាពហើមស្អុយទៅហើយ និងពុំមែនជាអ្នករស់នៅក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែក្រោមនេះដែរ។ ដូច្នេះបើសិនបងប្អូនណាមានបាត់សមាជិកដូចមានភិនភាគសម្បុរស្រអែមនោះសូមមកទំនាក់ទំនងនៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី