Connect with us

ព័ត៌មានជាតិ

ពលរដ្ឋភូមិដើម ចាន់ ព័ទ្ធចាប់ចោរគាស់ផ្ទះទាំងកណ្ដាលថ្ងៃត្រង់ ចំនួន ៣ នាក់​ ប្រគល់ឲ្យប៉ូលិស

បានផុស

នៅ

មុខសញ្ញាចោរគាស់ផ្ទះចំនួន ៣ នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់​បាន​ ហើយ​ប្រគល់​ឲ្យ​ប៉ូលិស​ចាត់ការ​តាម​ផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោក ជូ ចាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី២ បាន​ប្រាប់កម្ពុជាថ្មី​ឲ្យ​ដឹង​ថា​កាល​ពីវេលាម៉ោង ១៣ និង១០នាទី រសៀល ថ្ងៃទី ១០ ខែ កក្កដា ប្រជាពលរដ្ឋរស់នៅភូមិចុងដី​ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ បានពទ្ធ័ចាប់មុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋចំនួន ៣ នាក់ ដែលសុទ្ធសឹងតែជាបុរស។

លោកជូ ចាន់នី បានបញ្ជាក់ទៀតថាមុខសញ្ញាចោរគាស់ផ្ទះទាំង៣នាក់​នេះ គឺទើបនិងចេញ​ពីគុកព្រៃសរ។ ហើយផ្ទះ​ដែលពួកវាគាស់គឺម្ចាស់ផ្ទះរវល់ទៅលក់នៅផ្សារច្បារអំពៅ។ ហើយក៏ជាសំណាងរបស់វាផងដែរ ដែលប្រជាពលរដ្ឋលោកមិនកាត់ទោសប្រហារជីវិត ដោយសារតែបងប្អូនប្រជាពលរដ្ឋលោកយល់ដឹងពីច្បាប់ទំលាប់។ ខណៈ ដែលប្រជាពលរដ្ឋពទ្ធ័ចាប់បានភ្លាមៗ កម្លាំងនគរបាលប៉ុស្តិច្បារអំពៅទី២ បានចុះទៅដល់ទីតាំងកើតហេតុនិងនាំយកជនសង្ស័យមកកាន់ស្នាក់ការប៉ុស្តិដើម្បីចាត់កាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ សិស្សថ្នាក់ទី១០ ទី១១ នៃសាលាប៊ែលធីអន្តរជាតិជាង៣ពាន់នាក់ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក

ព័ត៌មានជាតិ២ ម៉ោង មុន

ថ្ងៃនេះ ជាខួប២៥ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអាស៊ាន

សន្តិសុខសង្គម២ ម៉ោង មុន

Update៖ ករណីអគ្គិភ័យនៅខណ្ឌឬស្សីកែវ ឆេះផ្ទះពលរដ្ឋអស់២ខ្នងទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម