សុខភាព
អាល់កុល២ប្រភេទនៅលើទីផ្សារ គួរប្រុងប្រយ័ត្ន មុនទិញមកប្រើប្រាស់
យោងតាមប្រភពពី មជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានចេញសេចក្ដីណែនាំដល់សាធារណៈជនអំពីការប្រើប្រាស់អាល់កុលពីរប្រភេទដែលគួរមានការប្រុងប្រយ័ត្នខ្ពស់។ អាល់កុលទាំងពីរប្រភេទនោះគឺ មេតាណុល (Methanol CH3-OH) និងអេតាណុល (Ethanol CH3-CH2-OH)។

ស្ថានប័ននេះ បានបញ្ជាក់ថា អេតាណុល និង មេតាណុល ខុសគ្នាដោយសារ អេតាណុល មានក្លិនឈួលនៅពេលបើកគម្រប ចំណែក មេតាណុល ពុំគ្មានក្លិនឈួលនោះទេ។
ចំពោះប្រភេទ អេតាណុល ជាអាល់កុលដែលគេប្រើទូទៅសម្រាប់សម្លាប់មេរោគនៅមន្ទីរពេទ្យនិងផ្សំនៅក្នុងជែលឬទឹកលាងដៃ។ ប៉ុន្តែនៅពេលប្រើប្រាស់ គប្បីប្រុងប្រយ័ត្ន ព្រោះសារធាតុរបស់វា បើប្រើច្រើនពេកនឹងមានផលប៉ះពាល់ដល់ស្បែក។

រីឯ អាល់កុលប្រភេទ មេតាណុល អាចសម្លាប់មេរោគបានដូចគ្នា ប៉ុន្តែវាជាសារធាតុពុល ប្រសិនណាបើយកមកលាងដៃ ដែលមានដំបៅ របួស ឬលាងរបួស អាចបង្កផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
ដើម្បីចៀសវាងប្រើអាល់កុលខុស សូមពិគ្រោះជាមួយគ្រូពេទ្យឬឱសថការី មុនទិញមកប្រើប្រាស់។ ដោយឡែកគ្រោះថ្នាក់មួយទៀតគួរប្រយ័ត្នផងដែរគឺថា អាល់កុលទាំងពីរប្រភេទ បើសិនបាញ់ប្រើក្បែរចរន្តអគ្គិសនី និងភ្លើង អាចបង្កឱ្យឆាបឆេះបាន។

បន្ថែមពីលើនេះដែរ CDC ណែនាំក្នុងការប្រើប្រាស់ទឹកសម្លាប់មេរោគប្រភេទនេះ ដោយត្រូវបាញ់វាសម្អាតដៃ និងទូរសព្ទឱ្យបានញឹកញាប់ ប្រសិនត្រូវចេញក្រៅផ្ទះ ព្រោះដៃនិងទូរសព្ទ ប៉ះពាល់ផ្ទាល់ច្រើន។ ក្នុងករណីនៅផ្ទះឬនៅការិយាល័យដែលអាចសម្អាតដៃជាមួយទឹកនិងសាប៊ូ គួរប្រើសាប៊ូដើម្បីលាងដៃ ប្រសើរជាងបាញ់អាល់កុល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Prevention
ចុចអាន៖ យល់ដឹង! ប្រើអាល់កុលខុសបច្ចេកទេសអាចបង្កើនហានិភ័យដល់ស្បែក
ចុចអាន៖ អាល់កុល ឬជែល លាងសម្អាតដៃបាន តែហ៊ានបាញ់លើរាងកាយប្រយ័ត្នគ្រោះថ្នាក់ធំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


