ព័ត៌មានជាតិ
អតីតយុទ្ធជន ១២គ្រួសារ ទទួលជំនួយពីប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ
អតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលីចំនួន១២គ្រួសារ រស់នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានជីវភាពខ្វះខាតស្បៀងអាហារ ដើម្បីដោះស្រាយដល់ក្រុមគ្រួសារប្រចាំថ្ងៃ និងបានទទួលការជួយឧបត្ថម្ភ ពីប្រធានសមាគមអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានមានប្រសាសន៍ថា បញ្ហាការឆ្លងរីករាលដាលមេរោគកូវីដ១៩ បានឆ្លងចូលដល់សហគមន៍ និងនៅតាមមូលដ្ឋានមួយចំនួននៅក្នុងខេត្តកំពង់ធំ កំណើនអ្នកឆ្លងកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ ធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជា បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមិនអាចទៅប្រកបមុខរបរអ្វីដើម្បីយកមកចិញ្ចឹមជីវិតបាន។ ដោយថ្ងៃនេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដឹកនាំសហការី នាំយកគ្រឿងឧបភោគបរិភោគ ដែលបានជួយឧបត្ថម្ភ ពីសប្បុរសជននានា ឧបត្ថម្ភជូនក្នុងមួយគ្រួសារទទួលបាននូវអង្ករ២៥ គីឡូក្រាម មី១កេស, ទឹកត្រី ១យួរ, ត្រីខកំប៉ុង១យួរ, ទឹកសុទ្ធ១យួរ និងត្រូវបានចែកជូន នៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ជាពិសេសនៅក្នុងកាលៈទេសៈប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ ដោយការឆ្លងរីករាលដាលនៃមេរោគកូវីដ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ត្រូវខិតខំថែរក្សាសុខភាពការពារខ្លួនឲ្យជៀសផុតពីការឆ្លងមេរោគកូវីដ១៩ ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្តនូវវិធានការ3កុំនឹង3ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានត្រឹមត្រូវ ។


ក្រុមគ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី បានគោរពថ្លែងអំណរគុណដ៏សប្បុរសជននានា តាមរយៈគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបាននាំស្បៀងមកជួយឧបត្ថម្ភ បានទាន់ពេលវេលា ខណៈពេលដែលកំពុងតែខ្វះខាត និងសូមគោរពជូនពរ ដល់ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026



