សុខភាព
អ្នកមានជំងឺរ៉ាំរ៉ៃប៉ុន្មានមុខនេះ អាចចាក់វ៉ាក់សាំង Johnson & Johnson បានដោយសុវត្ថិភាព
តាមប្រភពពី អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា វ៉ាក់សាំង Jonhson & Jonhson មានសុវត្ថិភាពនិងប្រសិទ្ធភាពចំពោះអ្នកដែលមានលក្ខខណ្ឌសុខភាពមិនប្រក្រតីដូចជា ជំងឺលើសឈាម ជំងឺសួតរ៉ាំរ៉ៃ ជំងឺបេះដូង ជំងឺធាត់ និងជំងឺទឹកនោមផ្អែម។

វ៉ាក់សាំងចាក់តែ១ដូស Jonhson & Jonhson មិនត្រឹមតែផ្ដល់ប្រសិទ្ធភាពចំពោះបុគ្គលមានសុខភាពធម្មតាប៉ុណ្ណោះទេ តែវាក៏មានសមត្ថភាពឆ្លើយតបជាមួយប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺរ៉ាំរ៉ៃផងដែរ។

នៅក្នុងការស្រាវជ្រាវ គេបានសាកល្បងចាក់វ៉ាក់សាំងនេះទៅលើក្រុមមនុស្សដែលមានភាពស៊ាំចុះខ្សោយ (អ្នកជំងឺអេដស៍) និងជាក្រុមមានហានិភ័យខ្ពស់ប្រឈមនឹងការឆ្លងជំងឺកូវីដ ១៩ ធ្ងន់ធ្ងរ។ លទ្ធផលបង្ហាញថា អ្នកជំងឺទាំងនោះមិនមានប្រតិកម្មអាក្រក់លើសុខភាពក្រោយពីចាក់វ៉ាក់សាំងឡើយ ទោះបីជារាងកាយពួកគេឆ្លើយតបទៅនឹងប្រព័ន្ធភាពស៊ាំតិចជាងបុគ្គលធម្មតាក៏ដោយ។ នេះមានន័យថា វ៉ាក់សាំង Jonhson & Jonhson មានប្រសិទ្ធចំពោះអ្នកជំងឺរ៉ាំរ៉ៃ ហើយវាក៏ត្រូវបាន WHO ណែនាំឱ្យចាក់ជូនពួកគេផងដែរ។

គួរបញ្ជាក់ថា វ៉ាក់សាំង Jonhson & Jonhson ត្រូវបានរកឃើញប្រសិទ្ធភាព ៦៦.៩% ក្នុងការប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩។ ២៨ ថ្ងៃបន្ទាប់ពីចាក់ថ្នាំវ៉ាក់សាំង Johnson&Johnson គេក៏រកឃើញថា វាផ្ដល់ប្រសិទ្ធភាព ៨៥.៤% ប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និង ៩៣.១% ប្រឆាំងនឹងការព្យាបាលនៅក្នុងមន្ទីរពេទ្យ។ វាត្រូវចំណាយពេល ១៤ ថ្ងៃ ដើម្បីឲ្យវ៉ាក់សាំងបញ្ចេញប្រសិទ្ធភាព។
ចំណែកស្រ្តីកំពុងបំបៅដោះកូន ក៏ជាក្រុមមនុស្សដែល WHO បានណែនាំឱ្យចាក់វ៉ាក់សាំង Jonhson & Jonhson និងពុំចាំបាច់បញ្ឈប់ការបំបៅកូនដោយទឹកដោះនោះទេ បន្ទាប់ពីទទួលថ្នាំបង្ការកូវីដមួយប្រភេទនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ព័ត៌មានសំខាន់ៗជុំវិញវ៉ាក់សាំងអាមេរិក Johnson&Johnson យើងគួរដឹង
ចុចអាន វ៉ាក់សាំង Johnson & Johnson មានសុវត្ថិភាពខ្ពស់ចំពោះម្តាយកំពុងបំបៅដោះកូន

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច