សុខភាព
អ្នកជាសះស្បើយពីកូវីដ-១៩ ត្រូវរង់ចាំ ៩០ថ្ងៃសិន ទើបអាចចាក់វ៉ាក់សាំងបាន
ទោះជាករណីឆ្លងកូវីដ-១៩ លើកទី២ ក្រោយពីជាសះស្បើយលើកទី១ មិនសូវកើតមាន ក៏ក្រុមអ្នកជំនាញខាងជំងឺឆ្លងដាស់តឿនថា លទ្ធភាពឆ្លងនៅតែមាន ហើយបានលើកទឹកចិត្តឲ្យអ្នកឆ្លងលើកទី១ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្រោយជាសះស្បើយបាន ៣ខែ។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) ទូន្មានថា បន្ទាប់ពីអ្នកជំងឺជាសះស្បើយភ្លាម ពុំចាំបាច់ទទួលវ៉ាក់សាំងលឿនពេកទេ។ ជាទូទៅ ក្រោយជាពីជំងឺរយៈ២-៣ សប្ដាហ៍ អ្នកអាចចាក់វ៉ាក់សាំងបានហើយ តែយកល្អគួររង់ចាំ ៩០ ថ្ងៃសិន សឹមចាក់វ៉ាក់សាំងការពារ COVID-19 ។ ក្នុងករណីអ្នកមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរឬមិនមែនជាបុគ្គលប្រឈមហានិភ័យខ្ពស់ អាចពន្យាពេលដល់ ៦ ខែក្រោយ សឹមចាក់វ៉ាក់សាំងក៏បាន។

មូលហេតុដែលគប្បីរង់ចាំច្រើនថ្ងៃបែបនេះ ដោយសារការបណ្ដុះអង់ទីគ័រ អាចនឹងមានឥទ្ធិពលមិនល្អ និងមិនមានការជំរុញដល់ការឆ្លើយតបរបស់វ៉ាក់សាំង បើយើងទៅចាក់វ៉ាក់សាំងក្រោយជាពីជំងឺភ្លាមៗ។ ដូចនេះហើយ បានជាអ្នកជំនាញណែនាំឲ្យអ្នកជាសះស្បើយត្រូវរង់ចាំ ៣ខែ រហូតអង់ទីគ័រកើតចេញពីការបណ្ដុះ ឬក្លូននេះអស់ពីរាងកាយសិន៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Indian Express
ចុចអាន៖ ប្រសិនបើមានលេចចេញនូវរោគសញ្ញាកូវីដ-១៩ ក្រោយពីជាសះស្បើយ
ចុចអាន៖ បកស្រាយ! តើអ្នកជាសះស្បើយពីកូវីដ-១៩ អាចលាប់ឡើងវិញដែរទេ?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


