ព័ត៌មានជាតិ
លោក ឈួរ សុបញ្ញា៖ ការផ្តល់លុយឱ្យកុមារសុំទានតាមដងផ្លូវ មិនមែនជាសកម្មភាពជួយសង្គ្រោះពិតប្រាកដទេ
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងមុននេះថា ការផ្តល់លុយឱ្យកុមារសុំទានតាមដងផ្លូវ មិនមែនជាសកម្មភាពជួយសង្គ្រោះកុមារពិតប្រាដទេ។
លោកអះអាងបែបនេះដោយសារតែសកម្មភាពសុំរបស់កុមារភាគច្រើនសុទ្ធតែមានអ្នកមេក្លោងបញ្ជានៅពីក្រោយខ្នង ដោយលទ្ធផលទទួលបាន គឺមេក្លោងទៅវិញ សម្រាប់កុមារបានផលតិចតួចបំផុត។ ករណីនេះខាងនាយកដ្ឋានរបស់លោកបានសហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធចុះអប់រំនិងចាត់ការទៅលើមេក្លោងជាច្រើនលើកច្រើនសារហើយ តែហាក់ដូចមិនរៀងចាលឡើយ។

លោកធ្លាប់ទទួលនូវសំណួរពីមហាជនថា វត្តមានកុមារដើរសុំទានតាមដងផ្លូវ តាមភ្លើងស្តុប និងតាមទីសាធារណៈផ្សេងៗនៅរាជធានីភ្នំពេញ បានបង្កើតចំណោទរារែកក្នុងចិត្តមួយដល់អ្នកមានបំណង់ផ្តល់ទានជួយសង្គ្រោះកុមារទាំងនោះ ថាតើគួរផ្តល់ទាន ឬផ្តល់លុយកាក់ឱ្យពួកគេដែរឬទេ? ប្រសិនបើជួយពេលនេះ ដូចផ្តល់ឱកាសឱ្យកុមារអនាថាមានទឹកចិត្តដើរសុំទានបន្ត បើមិនឱ្យតើពួកគេនឹងទៅជាយ៉ាងណា ។ បញ្ហានេះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាហ៊ានលើកឡើងថា “ឱ្យលុយដល់កុមារសុំទានតាមដងផ្លូវ មិនមែនជាសកម្មភាពជួយសង្គ្រោះកុមារពិតប្រាដនោះទេ”។
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា “ផ្តល់ទានទៅកាន់មនុស្សដែលកំពុងខ្វះខាតពិតជាត្រឹមត្រូវ ! តែបើធ្វើទានទៅហើយបង្កើនទម្លាប់អាក្រក់ដល់កុមារសុំទាន វាកំពុងធ្វើបាបក្មេងទៅវិញទេ ហើយទង្វើនោះមានផលអវិជ្ជមានច្រើនជាងវិជ្ជមាន”។
លោកបន្ថែមថា ចំពោះបញ្ហាជនអាណាថា មិនថាក្មេងចាស់ទេគឺក្រសួងសង្គមកិច្ចបានអនុវត្តតាមការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលគ្រប់ពេលដើម្បីជួយដល់ពួកគាត់ ដោយមានក្រុមការងារថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមានអនុគណៈគម្មការជួយដល់ជនអាណាថាគ្មានទីពឹងចាំដោយស្រាយជូនជាប្រចាំដោយមិនអោយនរណាម្នាក់ស្លាប់ព្រោះអត់បាយឡើយ។
ជុំវិញដំណោះស្រាយបញ្ហាខាងលើនេះ លោក ឈួរ សុបញ្ញា បានបន្តទៀតថា សាធារណជនត្រូវពិចារណាច្បាស់លាស់ មុននឹងឱ្យលុយទៅកុមារសុំទាន។ “មុននឹងផ្តល់លុយឱ្យកុមារ សូមពិចារណាសិន ! ខ្លាចក្រែងមានអ្នកនៅពីក្រោយក្មេងៗទាំងនោះ ជួនកាលមានអាណាព្យាបាល ឬជនខិលខូចមួយចំនួនប្រើប្រាស់ក្មេងឱ្យដើរសុំទាន ហើយក្មេងៗទាំងនោះបានលុយតិចតូចបំផុតពីលុយដែលពួកគេសុំបានហ្នឹង”។

លោក ឈួរ សុបញ្ញា បានបញ្ជាក់ត្រង់ចំណុចនេះថា ប្រសិនបើគ្រប់គ្នាគិតដល់រូបភាពអាក្រក់នៃការរំលោភបំពានលើកុមារ ត្រូវចូលរួមបញ្ឈប់សកម្មភាពឱ្យលុយជាទានទៅក្មេងសុំទាននៅតាមផ្លូវបន្តទៅទៀត។ លទ្ធផលនៃសេចក្ដីស្រលាញ់ និងរូបភាពអាណិតអាសូរទាំងនោះ បង្កើតផលអវិជ្ជមានជាច្រើននៅក្នុងសង្គម។ កុមារសុំទានតាមដងផ្លូវនៅកម្ពុជាមិនទទួលបានការអប់រំឡើយ ប្រសិនបើដាក់ទានឱ្យពួកគេនៅថ្ងៃនេះ៕
អត្ថបទ ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


