សុខភាព
អ្នកចង់សម្រកជាតិខ្លាញ់ គួរហាត់ប្រាណនៅពេលព្រឹកទើបល្អ
យើងដឹងហើយថាការហាត់ប្រាណគឺមានអត្ថប្រយោជន៍ច្រើនដល់សុខភាពមានដូចជាជួយបង្កើនសាច់ដុំ សម្រកខ្លាញ់ ជួយឆ្អឹងរឹងមាំ កាត់បន្ថយស្ត្រេស ជួយឲ្យគេងលក់ស្រួល និងជួយដល់មុខងារខួរក្បាលជាដើម។ ដោយឡែកគ្នាយើងមួយចំនួនអាចនឹងមានចម្ងល់ថាតើការហាត់ប្រាណពេលណាល្អជាពិសេសសម្រាប់គ្នាយើងដែលចង់ហាត់ប្រាណសម្រកខ្លាញ់។

ការហាត់ប្រាណនៅពេលព្រឹកព្រលឹមគឺមានប្រយោជន៍ដល់យើងច្រើន ជាពិសេសសម្រាប់គ្នាយើងដែលហាត់ប្រាណសម្រកខ្លាញ់។ ការហាត់ប្រាណនៅពេលព្រឹកដោយមិនទាន់ញ៉ាំអីគឺជាវិធីល្អក្នុងការសម្រកខ្លាញ់ដែលអាចជួយសម្រកទម្ងន់បាន។ នេះមកពីអ័រម៉ូនក្នុងរាងកាយនៅពេលព្រឹកត្រូវបានបង្កើតឡើងដើម្បីជួយដល់ការសម្រកទម្ងន់។ ការហាត់ប្រាណនៅពេលព្រឹកក៏ជួយដល់ការធ្វើមេតាបូលីសពេញមួយថ្ងៃដែរ។

ម៉្យាងទៀត ការសិក្សាក៏បានលើកឡើងថាអ្នកហាត់ប្រាណពេលព្រឹកមិនសូវមានចំណង់អាហារទេដែលនេះអាចជួយមិនឲ្យឡើងទម្ងន់ និងជំរុញឲ្យយើងជ្រើសរើសរបបអាហារដែលល្អសម្រាប់សុខភាព។ ក្រៅពីជួយដល់ការសម្រកទម្ងន់ហើយ ការហាត់ប្រាណនៅពេលព្រឹកនៅមានប្រយោជន៍ដល់សុខភាពផ្លូវចិត្ត បញ្ចុះសម្ពាធឈាម និងជួយឲ្យគេងលក់ស្រួល ហើយក៏ជួយដាស់ស្មារតីក្នុងការបំពេញការងារពេញមួយថ្ងៃផងដែរ។

សម្រាប់គ្នាយើងដែលចង់ហាត់ប្រាណបែបលើកសាច់ដុំគួរជ្រើសរើសហាត់ប្រាណពេលរសៀល ឬពេលល្ងាចព្រោះអំឡុងពេលនេះកម្រិតអ័រម៉ូនខ្ពស់ ជាពិសេសអ័រម៉ូនតេស្តូស្តេរ៉ូន ដែលធ្វើឲ្យកម្រិតថាមពលក៏ខ្ពស់ដែរ។ គួរបញ្ជាក់ដែរថាគួរចៀសវាងការហាត់ប្រាណដែលប្រើកម្លាំងខ្លាំងនៅពេលជិតដល់ម៉ោងចូលគេងព្រោះអាចធ្វើឲ្យពិបាកក្នុងការគេង។ ប៉ុន្តែយើងអាចធ្វើលំហាត់ប្រាណមួយចំនួនដូចជាការដើរ ជិះកង់ ឬយ៉ូហ្គាដែលលំហាត់ប្រាណទាំងនេះអាចជួយដល់ដំណេករបស់យើងបានល្អ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកស្រាវជ្រាវជឿថាហាត់ប្រាណពេលព្រឹក អាចបន្ថយហានិភ័យកើតជំងឺមហារីក
ចុចអាន៖ រត់ហាត់ប្រាណ ពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ពេលមួយណាល្អជាង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


