សុខភាព
មូលហេតុមួយចំនួនដែលស្ដ្រីវ័យចំណាស់ កើតជំងឺស្រុតស្បូន
ជំងឺស្រុតស្បូនជាជំងឺមួយដែលជួបញឹកញាប់ជាងគេ និងមានប្រមាណ៣០%នៃស្ត្រី ជាពិសេសស្ត្រីវ័យចំណាស់និងអស់រដូវ។ ជំងឺនេះបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាព និងមានផលរំខានដល់ប្រព័ន្ធបង្ហូរទឹកនោមខាងក្រោម សុខភាពផ្លូវភេទ និងការបន្ទោបង់លាមក។
១) មូលហេតុ៖
កត្តាដែលប្រឈមចំពោះស្ត្រីនឹងជំងឺនេះមាន
– ភាពចុះខ្សោយប្រព័ន្ធទម្រអាងត្រគាក (Défaillance du système d’amarrage)
– ភាពមិនធម្មតារបស់ឆ្អឹងអាងត្រគាក ដែលមានពីកំណើត (anomalie osseuse)
– ភាពចុះខ្សោយ ស្វិត និងយារ របស់សាច់ដុំអាងត្រគាក
– ស្ត្រីធ្លាប់សម្រាលកូនច្រើន ដែលធ្វើឲ្យចុះខ្សោយសាច់ដុំអាងត្រគាក
– មានជំងឺទល់លាមកញឹកញាប់
– ធ្វើការធ្ងន់ រឺលើករបស់របរធ្ងន់ៗ
– ស្ត្រីឆាប់អស់រដូវ ដោយសារកង្វះអរម៉ូន
– ស្ត្រីដែលធ្លាប់មានការវះកាត់ជំងឺស្បូន និងជំងឺទ្វារលាមក

២) រោគសញ្ញា៖
ជាទូទៅជំងឺនេះមានរោគសញ្ញាដូចជា
– មានផលរំខានលើមុខងារបង្ហូរទឹកនោម
– អ្នកជំងឺជ្រាបទឹកនោម នៅពេលប្រឹង ក្អក សើចឬលើករបស់ធ្ងន់ ។ល។
– អ្នកជំងឺមានអារម្មណ៍ថា ហាក់ដូចជាមានដុំទឹងណែនរំខាននៅក្នុងទ្វារមាស
– អ្នកជំងឺមានផលរំខានក្នុងការបន្ទោរបង់លាមក
– អ្នកជំងឺអាចជ្រាបលាមក រឺលេចផោម ដោយឯកឯង
– ឈឺនៅអាងត្រគាក
– មានធ្លាក់ស
– រលាកទ្វារមាស
– ផលរំខានក្នុងការរួមភេទ

– ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺមានលៀនចេញនូវសរីរាង្គមួយចំនួនដូចជា ផ្លោកនោម ស្បូនទ្វារលាមក តាមទ្វារមាសចេញមកក្រៅ
៣) ការព្យាបាល៖
វិធីព្យាបាលនៃជំងឺនេះមាន ៣ប្រភេទ:
ក. ការព្យាបាលដោយប្រើថ្នាំ៖ ស្ត្រីអាចប្រើថ្នាំអរម៉ូនមួយចំនួន ដើម្បីជួយកុំឲ្យឆាប់អស់រដូវ និងធ្វើឲ្យប្រព័ន្ធទម្រសាច់ដុំអាងត្រគាករឹងមាំ។
ខ. វិធីហាត់ប្រាណ៖ ការហាត់ប្រាណធ្វើឲ្យសាច់ដុំអាងត្រគាក និងសាច់ដុំពោះរឹងមាំ។

គ. វិធីវះកាត់៖
– ការវះកាត់តាមទ្វារក្រោម ដោយយើងធ្វើការវះកាត់យកស្បូនចេញ ហើយនិងជួសជុលមុខងារបង្ហូរទឹកនោម ផ្លោកនោម ទ្វារលាមក និងសុខភាពផ្លូវភេទ។
– ការវះកាត់ដោយប្រើឧបករណ៍ចោះ យើងអាចចងទប់ស្បូនទៅនឹងឆ្អឹងអាងត្រគាកផ្នែកខាងក្រោយ។ វិធីនេះមានសារៈប្រយោជន៍សំខាន់ដល់ស្ត្រី ដោយរក្សាទុកស្បូន សុខភាពបន្តពូជជាពិសេសស្ត្រីដែលនៅវ័យក្មេង អាចឲ្យមានបុត្រទៅថ្ងៃក្រោយ។

ប្រសិនបើស្ត្រីដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ រឺស្ត្រីដែលអស់រដូវមានបំណងទទួលព័ត៌មានលំអិតបន្ថែម សូមមេត្តារួសរាន់មកពិគ្រោះ និងពិនិត្យសុខភាព ជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេស ថែទាំ និងព្យាបាលរោគស្ត្រី នៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អំឡុងពេលមករដូវ ស្រីៗអាចញ៉ាំអាហារជូរបានអត់?

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់