ព័ត៌មានអន្ដរជាតិ
ក្តៅៗ យន្តហោះចម្បាំងឥណ្ឌាធ្លាក់ក្នុងសមុទ្រអារ៉ាប់
ក្រុមមន្រ្តីបាននិយាយនៅថ្ងៃសុក្រនេះថា យន្តហោះចម្បាំង MiG-29K របស់កងទ័ពជើងទឹកឥណ្ឌាបានធ្លាក់ចូលទៅក្នុងសមុទ្រអារ៉ាប់ខណៈភីឡុតកំពុងបាត់ខ្លួន។
អ្នកបើកយន្តហោះម្នាក់ទៀតត្រូវបានជួយសង្គ្រោះ។

ក្រុមមន្ត្រីបាននិយាយថា យន្ដហោះចម្បាំងបានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់។
សេចក្តីថ្លែងការណ៍ដែលចេញដោយកងទ័ពជើងទឹកឥណ្ឌាបាននិយាយថា “យន្តហោះចម្បាំង MiG-29K មួយគ្រឿងដែលកំពុងប្រតិបត្តិការនៅលើសមុទ្របានជួបនឹងគ្រោះថ្នាក់នៅម៉ោងប្រហែល៥ល្ងាច (ម៉ោងក្នុងតំបន់) ថ្ងៃព្រហស្បតិ៍”។

ទន្ទឹមនឹងនេះដែរ កងទ័ពជើងទឹកបានបញ្ជាឲ្យមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Xinhua
ចុចអាន៖ មិនធម្មតា! កងទ័ពប្រទេសស៊ែប៊ីមានអ្នកបើកយន្តហោះចម្បាំងជាស្ត្រីលើកដំបូង
ចុចអាន៖ យន្តហោះពិឃាតរបស់ចិន អាចហោះឆ្លងទ្វីប និងទម្លាក់គ្រាប់នុយក្លេអ៊ែរ រួចរាល់ជាផ្លូវការហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


