ព័ត៌មានជាតិ
លោក ចម ប្រសិទ្ធ៖ ឆ្នាំ២០២៥ ទីប្រជុំជននឹងទទួលបានទឹកស្អាត១០០% និងឆ្នាំ២០៣០ គឺទឹកស្អាតតាមតម្រូវការ
លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញនូវសង្ឃឹមថា តាមរយះចំណេះដឹង និងបទពិសោធន៍ជាយូរឆ្នាំរបស់លោកឡុង ណារ៉ូ នឹងខិតខំដឹកនាំគ្រប់គ្រងរក្សាសមិទ្ធផល និងអភិវឌ្ឍន៍អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ ក្នុងគោលដៅសម្រេចឲ្យបាននៅឆ្នាំ២០២៥ ទីប្រជុំជន នឹងទទួលបានទឹកស្អាត១០០% និងឆ្នាំ២០៣០ គឺទឹកស្អាតសម្រាប់ទាំងអស់គ្នា។

លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ថ្លែងបង្ហាញនូវក្តីសង្ឃឹមបែបនេះ ខណៈពេលនាថ្ងៃម្សិលមិញនៅសាលប្រជុំអង្គភាពរដ្ឋាករទឹកក្រុងភ្នំពេញ ក្នុងពិធីប្រកាសផ្ទេរ និងតែងតាំងអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងនិងអង្គភាពរដ្ឋាករទឹក និងតំណាងភាគីពាក់ព័ន្ធប្រមាណ៧៣០នាក់ តាមប្រព័ន្ធអនឡាញ។
បន្ទាប់ពីការអានអនុក្រឹត្យតែងតាំង និងមានការប្រគល់អនុក្រឹត្យ និងត្រារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរួចមក លោក ស៊ីម ស៊ីថា អតីតជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលត្រូវចូល និវត្តន៍ និងត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញឡើងមានប្រសាសន៍លើកឡើងពីប្រវត្តិការងារ និងរបាយការណ៍សង្ខេប ស្តីពីសមិទ្ធផល ក៏ដូចជាស្នាដៃសម្រេចបានក្នុងអណត្តិការងាររបស់លោកក្នុងរយៈពេល៩ឆ្នាំកន្លងមក ក្នុងលទ្ធផលគួរជាទីមោទនៈ។

លោក ឡុង ណារ៉ូ អតីត ជាអគ្គនាយករងរដ្ឋាទឹកស្វយ័តក្រុងភ្នំពេញ និងត្រូវបានតែងតាំងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថ្មី មានប្រសាសន៍លើកឡើងពីប្រវត្តិការងារ ប្រវត្តិការបន្តការសិក្សារៀនសូត្រ ការក្រេបជញ្ជក់បទពិសោធន៍ការងារពីថ្នាក់ដឹកនាំជារៀមច្បង ក៏ដូចជាពីជំនាញការបរទេសដែលលោកធ្លាប់បំពេញការងារក្នុងអង្គភាពរដ្ឋាករទឹកក្រុងភ្នំពេញមានរយៈពេលយ៉ាងយូរឆ្នាំ បន្ទាប់ពីឯកឧត្តមបានបញ្ចប់ការសិក្សមកពីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់នៅឆ្នាំ១៩៨៩។ ជាមួយគ្នានេះ លោក ឡុង ណារ៉ូ ក៏បានធ្វើការប្តេជ្ញាចិត្តខិតខំសម្រេចឲ្យបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀត បន្តពីសមិទ្ធផលទាំងឡាយដែលសម្រេចបានដោយថ្នាក់ដឹកនាំជារៀមច្បងមុនៗ ជាពិសេសដើម្បីឆ្លើយតបនឹងគុណបំណាច់ដ៏ថ្លៃថ្លាប្រកបដោយមហាកិត្តិយសដែលរូបឯកឧត្ដមត្រូវ បានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ផ្តល់នូវតួនាទីដឹកនាំអង្គភាពដែលជាគុណបំណាច់មួយជីវិតក្នុងជីវភាពជាមន្ត្រីសាធារណៈ ដែលមានកាតព្វកិច្ចបម្រើជាតិមាតុភូមិ និងប្រជាជនដោយ ការទទួលខុសត្រូវខ្ពស់ ។
មានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធីលោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះសមិទ្ធផលការងារធំៗទាំងឡាយដែលលោកបណ្ឌិត ស៊ីម ស៊ីថា សម្រេចបាននាពេលកន្លងមក បន្ទាប់ពីលោកបានត្រូវបានតែងតាំងជាអគ្គនាយករដ្ឋាទឹកស្វយ័ត ក្រុងភ្នំពេញកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១២ ដោយបន្តអណត្តិពីលោក ឯក ស៊ុនចាន់ បច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអតីតអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២។ តាំងពីនោះ និងជាបន្តបន្ទាប់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននាំមកនូវភាពជោគជ័យជូនរាជរដ្ឋាភិបាលក្នុងការកែទម្រង់វិស័យផ្គត់ផ្គង់ទឹកស្អាត ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតខ្ពង់ខ្ពស់ ចក្ខុវិស័យត្រឹមត្រូវ មុតស្រួចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទទួលបានពានរង្វាន់ជាបន្តបន្ទាប់ជាអន្តរជាតិផ្នែកវិស័យទឹកស្អាត។

លោកកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបង្ហាញនូវក្តីសង្ឃឹមថា៖ តាមរយះចំណេះដឹង និងបទពិសោធន៍ជាយូរឆ្នាំរបស់លោក ឡុង ណារ៉ូ នឹងខិតខំដឹកនាំគ្រប់គ្រងរក្សាសមិទ្ធផល និងអភិវឌ្ឍន៍ អង្គភាព រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ ក្នុងគោលដៅសម្រេចឲ្យបាននៅឆ្នាំ២០២៥ ទីប្រជុំជននឹងទទួលបានទឹកស្អាត១០០% និងឆ្នាំ២០៣០ គឺទឹកស្អាតសម្រាប់ទាំងអស់គ្នា ជាពិសេសចំពោះមុខគឺការដោះស្រាយការផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ ដែលប្រជាជននិងផ្ទៃក្រឡាទីក្រុងកំពុងរីកធំឡើង ហើយក៏មានគម្រោងកិច្ចសហការ និងអភិវឌ្ឍន៍នៅតាមបណ្តាខេត្តមួយចំនួនផងដែរ៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
នយោបាយ១៤ ម៉ោង ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ