អាជីព
ប្រកាន់ចំណុចទាំង៥នេះបាន ធានាថាជីវិតការងារតែងតែជោគជ័យ
អ្នកណាក៏ចង់បានជោគជ័យក្នុងអាជីព ព្រោះអាជីពជាផ្នែកសំខាន់នៃការរស់នៅឯករាជ្យ ខ្លួនទីពឹងខ្លួនដែលជាគុណតម្លៃចម្បងនៃជីវិតមនុស្ស។

ចង់បានអាជីព ឬ មានវិជ្ជាជីវៈជោគជ័យមួយ រយៈពេលវែង ចូរចាប់ផ្តើមពិចារណាលើចំណុចទាំង៥ខាងក្រោម៖
១ រកមេដឹកនាំដែលចេះប្រើមនុស្ស

ពាក្យថាចេះប្រើមនុស្ស ចូរកុំគិតទៅរកការឱ្យលុយ ឬពង្វក់មនុស្សឱ្យចេះខូចកាច ព្រោះនៅក្នុងសិល្ប៍វិធីនៃការដឹកនាំនិងគ្រប់គ្រង មេដឹកនាំត្រូវធានាថា ធនធានចំណេះ ជំនាញនិងទេពកោសល្យរបស់បុគ្គលិកត្រូវបានគេស្គាល់ និងឈានទៅប្រើប្រាស់ត្រូវជំនាញ និងយ៉ាងពេញលេញ មិនផ្អឹបទុកចោល។
ចំណុចនេះហើយបានជាមេដឹកនាំត្រូវលំបាកក្នុងការពូកែសង្កេតហើយឈានទៅប្រើនូវទ្រព្យសម្បត្តិបុគ្គលិកលក្ខណៈរបស់និយោជិកឱ្យមានតម្លៃ។
អ្នកដឹកនាំល្អតែងចំណាយពេលវេលាដើម្បីបំបែកភារកិច្ចជាំតូចៗ និងបង្កើតវិធីឱ្យក្រុមទាំងមូលសុទ្ធតែមានចំណែកចូលរួម។ ការផ្តល់ការងារឱ្យបានត្រឹមត្រូវចំចំណុចខ្លាំងរបស់មនុស្សម្នាក់ៗនឹងជម្រុញក្រុមការងារឃើញខ្លួនឯងថា ពួកគេថាពួកគេជានរណានិងគួរធ្វើអ្វី ។
២ មានវិន័យមានក្រមសីលធម៌ការងាររឹងមាំ

វិន័យនៃស្ថាប័នដែលមានវប្បធម៌ល្អមួយ មិនមែនផ្តល់ជោគជ័យ ឬផលប្រយោជន៍ ឱ្យតែខាងក្រុមហ៊ុននោះទេ គឺជាជោគជ័យដែលផ្តល់មកដល់ខ្លួនយើងដែរ ម្ល៉ោះហើយ ក្រៅពីរើសមេដឹកនាំ ត្រូវរើសស្ថាប័នទៀត។ សកម្មភាព អាកប្បកិរិយា និងការងារនៃមនុស្សនៅជុំវិញខ្លួនយើង ងាយស្រួលធ្វើឲ្យប្រសើរឡើងនូវអារម្មណ៍នៃជំរុញទឹកចិត្ត ឬបាក់ទឹកចិត្តដូចគ្នា។ ជាមួយគ្នានោះយើងអាចនឹងរងឥទ្ធិពលពីក្រុមការងារមិនល្អ ក្លាយទៅជាអ្វីមួយដែលយើងមិនចង់។ ការរកបានស្ថាប័នដែលមានវប្បធម៌កោតសរសើរ អាកប្បកិរិយារបស់បុគ្គលិកនិងមេដឹកនាំវិជ្ជមាន គ្រឹះនៃក្រមសីលធម៌ល្អ មានផលិតភាពរហ័ស បានន័យថា យើងនេះកំពុងកសាងអនាគតសម្រាប់ខ្លួនឯង។
៣ បង្កើតទម្លាប់កែលម្អខ្លួនឯងជាជាងចង់ទៅកែអ្នកដទៃ

ការបង្កើតអាកប្បកិរិយាល្អ ជាផែនការអទិភាពក្នុងជីវិតមនុស្សម្នាក់ៗ។ កាលយើងនៅក្មេងយើងមិនអាចរើសគ្រួសារ ឬរើសភូមិករដែលយើងរស់នៅបានទេ ព្រោះយើងមិនអាចចេញមករស់នៅឯកោ។ តែពេលពេញវ័យមានការងារយើងត្រូវចាកចែញមក ហើយបន្សាំខ្លួនឯងទៅនឹងសង្គមរស់នៅ។ យើងមិនអាចរក្សាការជេរ ឬច្រណែន ឬងង៉ក់ឬអ្វីផ្សេងទៀត ដូចកាលពីនៅក្នុងការគ្រប់គ្រងនៃឪពុកម្តាយឡើយ។ គ្រប់គ្នាមិនអាចរើសទីកំណើតបាន តែអាចរើសទីដែលជីវិតខ្លួនចង់ទៅដល់ តាមរយៈការបង្កើតផែនការជីវិត និងការចេះផ្លាស់ប្តូរ។ ការផ្លាសប្តូរដែលជោគជ័យ ត្រូវធ្វើសន្សឹមៗហើយលើកទឹកចិត្តឱ្យមនុស្សល្អៗ បានចូលរួមចំណែកបង្ហាញគំនិត យុទ្ធសាស្ត្រ និងការផ្តល់យោបល់ដើម្បីកែលម្អមិនថានៅកន្លែងធ្វើការឬក្នុងជីវិតគូ។
៤ ធ្វើជាគំរូល្អ

ប្រសិនបើយើងចង់ជោគជ័យក្នុងដំណើរការអាជីព ត្រូវតែចិញ្ចឹមចិត្តរៀនធ្វើជាគំរូ តាមរយៈអាកប្បកិរិយាដែលយើងកំពុងស្វែងរកនៅក្នុងខ្លួនអ្នកដទៃ ធ្វើវាមុនគេសិនទៅ។ និយាយម្យ៉ាងទៀតគឺ កុំគ្រាន់តែពូកែនិយាយ ព្រោះការនិយាយដែលគ្មានការពិតជាការអាម៉ាស់។ ប្រសិនបើយើងចង់ឲ្យគ្រប់គ្នានិយាយការពិត ចូរខ្លួនឯងនេះហើយទម្លាប់និយាយពីការពិតសិន ។
៥ ចាកចេញពីមនុស្សអវិជ្ជមាន

ចាំជានិច្ចថា ការនិយាយអវិជ្ជមាន មិនដែលបង្កើតអ្វីមួយវិជ្ជមានវិញទេ មានតែបង្កើតការខាតបង់និងជម្លោះ។ ធម្មតា ការជម្រុញចិត្តឬដើរតាមបំណងប្រាថ្នា ដែលចង់ធ្វើការងារល្អមានប្រភពចេញពីកន្លែងវិជ្ជមាន និងមនុស្សវិជ្ជមាន ។ មនុស្សជាច្រើន ចង់បានល្អដូចយើង តែមិនចង់ប្រឹងប្រែងទេ គេរើសយកការគិតបែអវិជ្ជមានធ្វើជាលេសនៃភាពបរាជ័័យរបស់ពួកគេ។ មនុស្សវិជ្ជមានតែងប្រើបសក្តានុពលពេញលេញរបស់ពួកគេដែលជារឿយៗត្រូវបានមើលឃើញថា អនុវត្តសម្តីនិងការតាំងចិត្តប្រាកដប្រជា ហើយពួកគេតែងតែមានឱកាសដើម្បីរីកចម្រើនបន្ថែមទៀតមិនឈប់ជាហេតុបណ្តាលឱ្យមនុស្សអវិជ្ជមានងឿងឆ្ងល់និងវិកលព្រោះមិនអាចធ្វើតាមបាន។
ចាកចេញពីពួកគេ ជីវិតអ្នកនឹងជោគជ័យ!
ប្រែសម្រួល ៖ ចម្រើនតារា
ប្រភព ៖ fitsmallbusiness
ចុចអាន៖ ហេតុផលដែលមេដឹកនាំល្អ កម្រប្រើពាក្យ «why» ពេលសន្ទនាជាមួយបុគ្គលិក
ចុចអាន៖ ស្ថាបនិកទីផ្សារល្បីល្បាញ បង្ហាញវិធីតាមដានទីផ្សារសម្រាប់សហគ្រិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


