ព័ត៌មានជាតិ
ធ្វើតេស្តរហ័សទ្រង់ទ្រាយធំ ជាលើកទី២ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រី ក្រោមឱវាទទាំងនៃក្រសួងឧស្សាហកម្ម
ថ្នាក់ដឹកនាំមន្ត្រីក្រោមឱវាទ ទីស្ដីការក្រសួងមន្ត្រី តាមមន្ទីរ រាជធានីខេត្ត និងអង្គភាពចំណុះ រួមមាន អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សៀមរាប និងមន្ត្រីរដ្ឋាករទឹកតាមបណ្តាខេត្តមួយចំនួនទៀត សរុបចំនួនប្រមាណជាង៣ពាន់នាក់កន្លងមកនេះរួចមក ក្រសួងបានបន្តអនុវត្ត យុទ្ធនាការដូចគ្នា ក្នុងលក្ខណៈទ្រង់ទ្រាយធំ ជាលើកទី២ ដើម្បីតាមដានស្ថានភាពសុខភាពរបស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទទាំងអស់ នាថ្ងៃម្សិលមិញទទួលបានលទ្ធផលអវិជ្ជមាន។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងឧស្សាហកម្មបានឲ្យដឹងថា ដោយអនុលោមទៅតាមគោលការណ៍ណែនាំទូទៅរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងនិងការធ្វើតេស្តរហ័ស រកអង់ទីហ្សែនកូវីដ-១៩ ដែលជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការបន្ធូរបន្ថយនូវសម្ពាធ និងការគំរាមកំហែង នៃមេរោគកូវីដ-១៩ និងមេរោគបំប្លែងថ្មី Delta តាមរយៈការរុករក និងកំណត់មុខសញ្ញាអ្នកផ្ទុកមេរោគកូវីដ-១៩ ឲ្យបានឆាប់រហ័ស និងទាន់ពេលដើម្បីចូលរួមប្រយុទ្ធនៃជំងឺដ៏កាចសាហាវនេះ សំដៅគ្រប់ គ្រងឲ្យបាននូវការឆ្លងរាលដាលទៅក្នុងសហគមន៍ ការឈានទៅកាត់ផ្តាច់ខ្សែបណ្តាញចម្លង និងឈានទៅដល់ការដាក់ឲ្យដំណើរការពេញលេញជាបណ្តើរៗ នូវសកម្មភាពសេវាកម្ម ផលិតកម្ម និងសកម្មភាពសង្គម-សេដ្ឋកិច្ចផ្សេងទៀត តាមគន្លងប្រក្រតីភាពថ្មី ដែលកំពុងមានការរឹតត្បិត។



គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមការដឹកនាំរបស់ លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដែលឯកឧត្តមតែងតែគិតគូរជាប្រចាំចំពោះសុខទុក្ខ និងសុខុមាលភាពរបស់មន្ត្រីក្រោមឱវាទ តាមគ្រប់មធ្យោបាយ។



ជាក់ស្តែង ដូចជា លោកទេសរដ្ឋមន្ត្រី បានធ្វើការកោះប្រជុំជាប្រចាំ ក្នុងមួយសប្តាហ៍ម្តងតាមប្រព័ន្ធអនឡាញ ស្តីពី ស្ថានភាពកូវីដនៅកម្ពុជា ដើម្បីស្តាប់របាយការណ៍ និងដាក់ចេញនូវវិធានការជាក់ស្តែង ជាបន្តបន្ទាប់មានដូចជា៖ ការបាញ់អាល់កុលសម្លាប់មេរោគ -ការបំពាក់ឧបករណ៍ស្កេន និងបាញ់អាល់កុលគ្រប់ច្រកចេញចូល -ការអនុវត្តស្កេន QR Code -ការដាក់វេនធ្វើការរបស់មន្ត្រី -វិធានការ នៃលំហូរឯកសារ – ការអនុវត្តរបបប្រជុំ ឬសិក្ខាសាលាតាមប្រព័ន្ធ អនឡាញ -ការបង្កើតក្រុមការ ងារពិសេសឆ្លើយតបរហ័ស (Hotspot)ដើម្បីដឹកនាំចាត់ចែង និងតាមដានស្ថានភាពកូវីដនៃមន្ត្រីក្រោមឱវាទក្រសួង -ការគិតគូរការឧបត្ថម្ភ ទឹកប្រាក់និងគ្រឿងឧបភោគ-បរិភោគដល់មន្ត្រីរាជការ ក្រោមឱវាទ ដែលស្ថិតក្នុងតំបន់ក្រហម តំបន់បិទខ្ទប់ និងមន្ត្រីដែលមានវិជ្ជមានកូវីដ១៩ជាដើម។ ក្រៅពីនោះ ដោយទទួលបានជំនួយពីប្រភពផ្សេងៗ បូកនិងជំនួយផ្ទាល់របស់លោកកិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ គឺបានឧបត្ថម្ភជាម៉ាស ជាអាល់កុល ជាថវិកា និងគ្រឿងឧបភោគ-បរិភោគ ដល់តំបន់គោលដៅមួយចំនួន ដូចជា សាលារាជធានីភ្នំពេញ ខេត្តកែប ខេត្តកំពត និងរដ្ឋបាលខេត្តកំពង់ស្ពឺជាដើម ផងដែរ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


