សុខភាព
អាហារបំប៉នពិសេស ៦យ៉ាង អាចបញ្ចុះខ្លាញ់យ៉ាងមានប្រសិទ្ធភាព
ចង់បានរាងស្អាត គ្មានខ្លាញ់អាក្រក់ក្នុងខ្លួន ដោយគ្រាន់តែតមអាហារគ្មានជាតិខ្លាញ់ច្រើន មិនទាន់គ្រប់គ្រាន់ទេ ព្រោះថាអាចធ្វើឲ្យរាងកាយបាត់បង់ថាមពល ដោយខ្វះកាឡូរី ព្រោះរាងកាយត្រូវការសារធាតុចិញ្ចឹមចាំបាច់ដើម្បីរក្សាតុល្យភាព។ កង្វះសារធាតុចិញ្ចឹម និងអតុល្យភាពអ័រម៉ូន នឹងក្លាយជាមូលហេតុបង្កឲ្យរារាំងការប្រឹងប្រែងសម្រកខ្លាញ់ពីរាងកាយបាន ហេតុនេះ ដើម្បីជួយឲ្យរាងស្អាត តាមចិត្តប្រាថ្នា គួរសាកល្បងសារធាតុបំប៉ន ៦ប្រភេទ ខាងក្រោយនេះ អាចជួយសម្រកខ្លាញ់ និងរក្សារាងបានស្អាត។
១- ជាតិកានីទីន (Carnitine)

ទោះជាឯកសារសិក្សាពីសារធាតុនេះនៅមានកំណត់ ប៉ុន្តែការសិក្សាខ្លះបញ្ជាក់ថា សារធាតុកានីទីន បង្កើនម៉ាសសាច់ដុំ កាត់បន្ថយអាការៈអស់កម្លាំង និងបន្ថយម៉ាសខ្លាញ់ដែលធាតុផ្សំទាំងនេះ ជួយដល់ការសម្រកទម្ងន់។ សារធាតុកានីទីន ត្រូវបានរាយការណ៍ថា អាចចាប់យកអាស៊ីដខ្លាញ់ទៅក្នុងកោសិកា ដើម្បីដុតបង្កើតជាថាមពលចំហេះ។ ការសិក្សាមួយចំនួនទៀត អះអាងថា សារធាតុនេះ អាចជួយកាត់បន្ថយជាតិខ្លាញ់ក្បាលពោះជាពិសេសថែមទៀតផង។
២- ម៉ាញ៉េស្យូម (Magnesium)

កម្រិតម៉ាញេស្យូមទាប អាចបង្អាក់សមត្ថភាពរាងកាយប្រើគ្លុយកូសធ្វើជាថាមពលចំហេះ ដែលជំនួសដោយការដុតធ្វើជាថាមពល និងបង្កទៅធ្វើជាខ្លាញ់រក្សាទុកក្នុងខ្លួនវិញ។ បំពេញបន្ថែមសារធាតុម៉ាញេស្យូម អាចភ្ញោចទៅលើមេតាបូលីស ជួយបង្កើនឲ្យងាយប្រតិកម្មជាមួយអាំងស៊ុយលីន ងាយប្រតិកម្មខ្ពស់ជាមួយអាំងស៊ុយលីន គឺល្អខ្លាំងណាស់ មានន័យថារាងកាយមានការឆ្លើយតបលឿន ការឡើងកម្រិតជាតិស្ករក្នុងឈាម ដោយប្រើកម្រិតអាំងស៊ុយលីនតិច និងឆាប់ត្រលប់មកស្ថានភាពមានលំនឹងវិញ។ ការសិក្សាខ្លះបានបង្ហាញថា សារធាតុម៉ាញេ៉ស្យូម អាចបង្អាក់ការស្រូបជាតិខ្លាញ់បានទៀតផង។
៣- វីតាមីន D
អ្នកជំនាញទូទាំងពិភពលោក បញ្ជាក់ថា មនុស្សភាគច្រើន ខ្វះវីតាមីន D3 ដែលជាអាហារបំប៉នមានសារប្រយោជន៍ខ្ពស់។ វីតាមីន D3 គឺជាប្រូ-អ័រម៉ូន (សារធាតុគីមីស្រដៀងអ័រម៉ូនមនុស្ស) ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់មុខងារកោសិកា។ ការសម្រកជាតិខ្លាញ់ កង្វះជាតិវីតាមីន D គឺមានទំនាក់ទំនងនឹងមេតាបូលីសអន់ខ្សោយ ដើម្បីដុតជាតិកាបូអ៊ីដ្រាត។ លើសពីនេះ ហ្សែនរបស់មនុស្ស គឺធ្វើការកំណត់ដោយវីតាមីនD អាចនឹងមានការប្រែប្រួល ក្នុងការកកើតកោសិកាខ្លាញ់ ងាយស្រួលរក្សាទុកជាតិខ្លាញ់ក្នុងរាងកាយ។ យោងតាមអ្នកជំនាញ វីតាមីន D3 អាចជាអាហារបំប៉នតែមួយគត់មានសារៈសំខាន់សម្រាប់ការសម្រកទម្ងន់។
៤- ជាតិស័ង្កសី

ស័ង្កសី មានតួនាទីចម្បងផលិតអ័រម៉ូន អាណាបូលីក ហើយមានជាតិស័ង្កសីគ្រប់គ្រាន់ រាងកាយអាចបញ្ចេញអ័រម៉ូន អាណាបូលីក ៣ប្រភេទ សំខាន់ៗ ដូចជា អ័រម៉ូន តេស្តូតេរ៉ូន អរម៉ូនលូតលាស់ ក៏ដូចជាអ័រម៉ូនលូតលាស់ (IGF-1) ដែលស្រដៀងគ្នាជាមួយអាំងស៊ុយលីន។ អ័រម៉ូនទាំងនេះ ជាសារធាតុដុតជាតិខ្លាញ់បានល្អបំផុត ដែលរាងកាយបានផលិតឡើង។
ការខ្វះសារធាតុស័ង្កសី អាចកាត់បន្ថយអរម៉ូនឡិបទីន ដែលជាអរម៉ូនមានសារប្រយោជន៍ចាត់ចែងចំណង់អាហារ។ អរម៉ូនឡិបទីន ឲ្យសញ្ញាទៅខួរក្បាល ប្រាប់យើងនៅពេលឆ្អែតគ្រប់គ្រាន់។ ការសិក្សារកឃើញថា គ្នាយើងមានកម្រិតអ័រម៉ូនឡិបទីនទាប ឬខូចមុខងារអ័រម៉ូនឡិបទីន ងាយញ៉ាំអាហារលើសកំណត់ ជាហេតុធ្វើឲ្យឡើងទម្ងន់។
៥- វីតាមីន B

វីតាមីន B ជួយក្នុងការបង្កើតកម្លាំងប្រឆាំងការនឿយហត់ និងភាពស្រងូតស្រងាត់ ធ្វើឲ្យប្រព័ន្ធសរសៃប្រសាទប្រសើរឡើង កែតម្រូវមុខងារក្រពេញអាត្រេណាល់ និងជួយក្នុងការបង្កើតសារធាតុសម្រួលដំណើរការសរសៃប្រសាទ និងអ័រម៉ូនឲ្យបានត្រឹមត្រូវ។ មួយទៀត ការសម្រួលដល់ប្រព័ន្ធរំលាយអាហារ ក៏ជាគុណសម្បត្តិមួយរបស់វីតាមីន B complex ផងដែរ ព្រោះអាចជួយរំលាយអាហារ ដោយផលិតបន្ថែមអាស៊ីដអ៊ីដ្រូក្លូរិចល្អៗ (HCL) ទៅបង្ក្រាបសារធាតុកាបូអ៊ីដ្រាត ខ្លាញ់ និងប្រូតេអ៊ីនបានយ៉ាងប្រសើរ។
សម្រាប់ការសម្រកជាតិខ្លាញ់ ពិសេសវីតាមីន B5 និង B៣ គឺចាំបាច់ ព្រោះវីតាមីន B5 ជួយសម្រកទម្ងន់ ធ្វើឲ្យដំណើរការជាលិកា លីប៉ូប្រូតេអ៊ីនលីប៉ាស ជាអង់ស៊ីមសម្រាប់ដុតកោសិកាខ្លាញ់។ ការសិក្សាមួយបានបង្ហាញ វីតាមីន B5 មានទំនាក់ទំនង ទៅនឹងការមិនឃ្លានអាហារនៅពេលសម្រកទម្ងន់ ខណៈវីតាមីន B3 (Niacin) ជួយឲ្យកើនឡើងកម្រិតអ័រម៉ូន អាឌីប៉ូនិកទីន (Adiponectin) ដែលជាអ័រម៉ូនស្រកទម្ងន់បញ្ចេញដោយកោសិកាខ្លាញ់។ ការធ្វើតេស្តបង្ហាញថា អាហារបំប៉ននីយ៉ាស៊ីន (វីតាមីន B3) ភ្ជាប់ជាមួយក្រូមីញ៉ូម ជួយធ្វើឲ្យស្រកទម្ងន់។
៦- ក្រូមីញ៉ូម (Chromium)

សារធាតុ ក្រូមីញ៉ូម ធ្វើឲ្យរាងកាយឆាប់ប្រតិកម្មទៅនឹងអ័រម៉ូនអាំងស៊ុយលីន ជួយក្នុងការកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ និងបង្កើនសាច់ដុំសុទ្ធ។
របបអាហារ គួរតែផ្ដោតចម្បងលើការវិវត្តមុខងារកោសិកាដែលប្រសើរបំផុត។ បើសរីរាង្គខាងក្នុងគ្មានតុល្យភាព មុខងាររាងកាយនឹងមានការពិបាកបង្កើតជាលិកាសាច់ដុំសុទ្ធ និងការដុតជាតិខ្លាញ់ដែលលើសចេញ។ ខ្វះសារធាតុចិញ្ចឹម គឺច្រើនកើតមានឡើង និងពិតជាបានរារាំងការសម្រកទម្ងន់ និងបញ្ចុះខ្លាញ់របស់យើង ពិសេសអំឡុងពេលយើងបង្កើនសកម្មភាពហាត់ប្រាណទៀតនោះ។
បើព័ត៌មានទាំងនេះធ្វើឲ្យគ្នាយើងចាប់អារម្មណ៍ គួរទាក់ទងទៅអ្នកជំនាញណាមួយ ដើម្បីពិភាក្សាការធ្វើតេស្ត និងការព្យាបាល ប្រសិនបើចាំបាច់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្
ចុចអាន៖ នេះជាមូលហេតុដែលយើងចង់រក្សារាងឲ្យស្វែល តែពិបាក
ចុចអាន៖ មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ