សុខភាព
គេងមិនលក់ចង់ប្រើថ្នាំ ត្រូវស្គាល់ប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាព
គេងមិនលក់ ម៉ោង២ ម៉ោង ៣ភ្លឺ រាប់យប់ ព្រឹកឡើងគ្មានកម្លាំងនឹងក្រោកផង កុំថាឡើយទៅធ្វើការនោះ។ យ៉ាងណា ថ្នាំងងុយគេង មិនមែនមិត្តស្និទ្ធស្នាលសម្រាប់គ្នាយើងមានអាការគេងមិនលក់ ប៉ុន្តែបើពិតជាត្រូវប្រើថ្នាំប្រភេទនេះ អ្វីយើងត្រូវដឹងច្បាស់ជាមុន គឺប្រភេទថ្នាំ និងវិធីប្រើមានសុវត្ថិភាពជាមុនសិន។

១- ប្រភេទថ្នាំងងុយគេង
– ថ្នាំ Melatonin៖ នៅពេលបរិយាកាសខាងក្រៅ ចាប់ផ្ដើមងងឹត ខួរក្បាលចាប់ផ្ដើមផលិតអ័រម៉ូនមួយប្រភេទ ហៅថា Melatonin។ អ័រម៉ូននេះកំណត់វដ្ដនៃការគេង ដោយបញ្ជាទៅរាងកាយ ដល់ពេលសម្រាកហើយ។ ខួរក្បាលផលិតអ័រម៉ូននេះតិច នៅពេលមានពន្លឺ និងផលិតច្រើន នៅពេលងងឹត។ អាយុក៏ពាក់ព័ន្ធនឹងការផលិតអ័រម៉ូននេះដូចគ្នា ពេលអាយុកាន់តែច្រើន ការផលិតអ័រម៉ូន Melatonin កាន់តែតិច។ ថ្នាំជំនួយការគេងភាគច្រើន មានផ្ទុកសារធាតុ Melatonin នេះ។ ថ្នាំនេះ ល្អបំផុតពេលប្រើក្នុងករណីដូចជា៖
- ពេលធ្វើតាមយន្តហោះរយៈចម្ងាយឆ្ងាយ ហើយមានការផ្លាស់ប្ដូរម៉ោងគេង
- ពេលមានបញ្ហាមិនងងុយគេង នៅពេលយប់
- ពេលផ្លាស់ប្ដូរម៉ោងធ្វើការវេនយប់
– ថ្នាំប្រឆាំងអ៊ីស្ដាមីន (Sedating Antihistamines)៖ ថ្នាំប្រឆាំងអ៊ីស្ដាមីន អាចប្រើប្រាស់ជួយដល់យើងមានបញ្ហាគេងមិនលក់។ ពិតណាស់ ថ្នាំប្រឆាំងអ៊ីស្ដាមីន អាចរកទិញបានដោយមិនចាំបាច់មានវេជ្ជបញ្ជា ត្រូវបានប្រើប្រាស់ព្យាបាលអាលែកហ្ស៊ី ហើយអាចបណ្ដាលឲ្យងងុយគេង។ ថ្នាំប្រឆាំងអ៊ីស្ដាមីន ជំនាន់ទី១ ឬ (Sedating Antihistamines) ត្រូវប្រើប្រាស់ ដើម្បីជំនួយការគេង ឬសម្រួលភាពតានតឹង និងស្មុគស្មាញ។
– ឫសដើម Valerian៖ ឫសដើម Valerian ត្រូវប្រើប្រាស់ជាឱសថ តាំងពីសម័យក្រិក និងអាណាចក្រ រ៉ូម មកម្ល៉េះ។ ឫសដើមនេះ ជំនួយដល់ការគេង ការសម្រាក និងសម្រួលភាពស្មុគស្មាញ។ ឫសដើមនេះ យកធ្វើជាតែ ថ្នាំគ្រាប់ សម្រាប់ផឹកបាន។
– ថ្នាំ Hypnotics៖ Hypnotics ជាក្រុមថ្នាំងងុយគេង ប៉ុន្តែដើម្បីអាចមានសិទ្ធិទិញថ្នាំនេះ ទាល់តែមានវេជ្ជបញ្ជា។ ពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំនេះ ពេលមានបញ្ហាគេងមិនលក់រយៈពេលយូរ ព្រោះថ្នាំនេះ មានផលប៉ះពាល់ជាច្រើន៕
ចុចអាន៖៥ យ៉ាងអាចមិនដឹង ហើយប្រើថ្នាំប៉ារ៉ាសេតាម៉ុលខុស ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


