ព័ត៌មានជាតិ
សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ
កងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងស្រុកត្បូងឃ្មុំ ដែលមានកម្លាំងចម្រុះ ចុះធ្វើប្រតិបត្តិការរួមគ្នាបង្ក្រាបបទល្មើសជលផល នៅចំណុចភូមិពាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ។
ដោយជនល្មើសលួចចូលនេសាទ នៅតំបន់ហាមឃាត់ និងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយដឹកជញ្ជូនមកលក់ឲ្យឈ្មួញកណ្តាល នៅក្នុងឃុំពាមជីលាំង ដើម្បីចែកចាយលក់បន្ត តាមទីផ្សារ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។

សមត្ថកិច្ចបញ្ជាក់ថា កាលពីកន្លងទៅថ្មីៗនេះ មានក្រុមលួចនេសាទខុសច្បាប់មួយចំនួន បានលួចចូលតំបន់អភិរក្សមច្ឆជាតិ ជាប់ព្រំប្រទល់ស្រុកត្បូងឃ្មុំ-ក្រូចឆ្មារ ដោយប្រើឧបករណ៍នេសាទខុសច្បាប់។ មួយវិញទៀតសូមចូលរួមថែរក្សាការពារមច្ឆជាតិទាំងអស់គ្នា កុំប្រើឧបករណ៍នេសាទខុសច្បាប់ និងកុំនេសាទនៅតំបន់ហាមឃាត់។




ជាមួយការបង្ក្រាបនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានផ្តល់ថវិកាលើកទឹកចិត្តចំនួន០៥លានរៀលផងដែរ តាមរយៈការបង្ហោះលើគណនីហ្វេសបុកផ្លូវការរបស់ឯកឧត្តម នាថ្ងៃខែឆ្នាំដដែលនេះ៕
សូមចុចអាន៖ ចុះត្រួតពិនិត្យទីតាំងគ្រោង និងរៀបចំពិធីតភ្ជាប់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


