ព័ត៌មានជាតិ
ប្រាសាទជិត ១០០ នៅខេត្តស្ទឹងត្រែងបាក់បែកស្ទើររាបដល់ដី សល់ប្រាសាទមួយទុកឲ្យភ្ញៀវទស្សនា
ស្ថិតនៅភាគឦសានប្រទេស ខេត្តស្ទឹងត្រែងជាខេត្តមួយសំបូរតំបន់អេកូទេសចរណ៍ធម្មជាតិ ដោយមានទន្លេមេគង្គហូរកាត់ចុះពីទឹកដីឡាវ។ ខេត្តទេសចរណ៍មួយនេះ ក្រៅពីមានតំបន់ធម្មជាតិទាក់ទាញភ្ញៀវទេសចរណ៍ ក៏សំបូរសំណង់បុរាណដ្ឋានជាច្រើនមានប្រវត្តិរាប់ពាន់ឆ្នាំ។
បើតាមមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែងមានសំណង់បុរាណជាច្រើន តែភាគច្រើនបានបាត់រូបរាង ដោយសារអាយុកាលនិងសង្រ្គាមបំផ្លិចបំផ្លាញ។



លោក សោម ផុន ប្រធានការិយាល័យបេតិកភណ្ឌខេត្តស្ទឹងត្រែងបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តស្ទឹងត្រែងនៅសល់តែប្រាសាទព្រះគោ ឬប្រាសាទស្រី ដែលនៅសល់រូបរាង ក្រៅពីនោះបាក់បែកស្ទើរអស់ទៅហើយ។
លោកបន្តថា ប្រាសាទទូទាំងខេត្តដែលមានជិត ១០០ នៅសល់តែគ្រឹះប៉ុណ្ណោះ។ ប្រាសាទព្រះគោដែលនៅសេសសល់ក៏មានការខូចខាតច្រើន នៅសល់រូបរាងប្រហែល ៤០ភាគរយ។
បើតាមមន្រ្តីរូបេនះ សំណង់ប្រាសាទជាង ១០០ បានខូចខាតដោយសារអាយុកាល តែក៏មានប្រាសាទមួយចំនួន រងគ្រោះក្នុងសម័យសង្រ្គាមដោយមានជនល្មើសគាស់កកាយបំផ្លិចបំផ្លាញ។

ប្រាសាទព្រះគោ មានទីតាំងចម្ងាយពីទីរួមខេត្តស្ទឹងត្រែងប្រហែល ១២គីឡូម៉ែត្រ ស្ថិតនៅភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់។
បើតាមលោកសោម ផុន ប្រាសាទព្រះគោកសាងឡើងនៅមុនសម័យអង្គរ គឺសម័យចេនឡា ក្នុងសតវត្សរ៍ទី៧ ចូលដល់សតវត្សរ៍ទី៨ នៃគ.ស សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះកសាងឡើងក្នុងរចនាបថឥដ្ឋក្រហម និងថ្មបាយក្រៀម។ ដោយសារមានការគំរាមកំហែងពីកត្តាធម្មជាតិ ជនខិលខូច ការជីកគាស់កាយរកកំណប់ ព្រមទាំងកត្តាសង្គ្រាម ធ្វើឲ្យប្រាសាទនិងរូបបដិមាព្រះគោ បែកបាក់ប្រេះស្រាំយ៉ាងខ្លាំង។


ឯកសារបានបង្ហាញថា ប្រាសាទព្រះគោមានបណ្តោយប្រហែល ៩ម៉ែត្រ និងទទឹង ៨ម៉ែត្រ ព្រមទាំងកម្ពស់ ៧ម៉ែត្រ។ តួប្រាសាទ ធ្វើអំពីឥដ្ឋក្រហម និងថ្មបាយក្រៀម ប៉ុន្តែបច្ចុប្បន្នបានបាក់ទ្រុឌទ្រោមស្ទើរទាំងស្រុងទៅហើយ។ មានផ្នែកជាច្រើននៃតួប្រាសាទ បានបាក់រលំធ្លាក់រាយប៉ាយ។ នៅខាងមុខប្រាសាទចម្ងាយជាង ១០ម៉ែត្រក៏មានបដិមារូបព្រះគោ បែកបាក់ចំហៀងខ្លួនខាងស្តាំ ដែលជនខិលខូចបំផ្លាញក្នុងសម័យសង្រ្គាម។ ទោះជាយ៉ាងនេះក្តី នៅតែឃើញមានវត្តមានប្រជាជនមកពីទីឆ្ងាយជិត នាំគ្នាមកគោរពបូជាផ្សេងៗទៅតាមបែបសាសនា៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់