ព័ត៌មានជាតិ
តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រៀមកងកម្លាំងរួចរាល់ហើយ ដើម្បីជួយសង្គ្រោះពលរដ្ឋ ក្នុងពេលមានទឹកជំនន់
កម្លាំងអន្តរាគមន៍ ចំនួន១៥០នាក់ របស់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានត្រៀមខ្លួនជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយ ទឹកជំនន់ ដោយអនុវត្តន៍តាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគ ទី៤ នៅព្រឹកថ្ងៃអាទិត្យទី១២ ខែកញ្ញា ឆ្នាំ២០២១។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ឯក សោម សុភាវុធ មេបញ្ជាការរង ទទួលបន្ទុកដឹកនាំ បញ្ជាកងកម្លាំងអន្តរាគមន៍ បានប្រជុំត្រួតពិនិត្យកងកម្លាំង មធ្យោបាយសម្ភារៈ ដើម្បីត្រៀមចល័តអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយ នៅក្នុងខេត្តកំពង់ធំ។
លោកឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរថ្នាក់ដឹកនាំ និងកងកម្លំាងអន្តរាគមន៍ទាំងអស់ ដែលបានយកចិត្តទុកដាក់ ប្រុងប្រៀបទាំងសម្ភារៈនិងមធ្យោបាយ សម្រាប់ធានាក្នុងការត្រៀមចល័តអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយ ពិសេសក្នុងករណីមានគ្រោះទឹកជំនន់ ដែលអាចកើតមានឡើង នៅពេលខាងមុខ ។
លោកឧត្ដមសេនីយ៍ទោ បានដាក់បទបញ្ជា ដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ចាប់ពីពេលនេះទៅ ត្រូវត្រៀមខ្លួនព្រមទាំងមធ្យោបាយសម្ភារៈ ដើម្បីធានាចល័តអន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ និងបានក្រើនរំលឹកដល់យោធិនគ្រប់រូប ទោះបីក្នុងស្ថានភាពណាក៏ដោយ ក៏ត្រូវតែបន្តការពារខ្លួន ដើម្បីទប់ស្កាត់ការឆ្លងមេរោគ កូវីដ-១៩ អនុវត្តន៍វិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងនោះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភម៉ាស់បួនស្រទាប់ ១០.០០០ម៉ាស់ ជូនដល់កងកម្លាំងអន្តរាគមន៍ សម្រាប់ប្រើប្រាស់៕
អត្ថបទ៖ ប៊ុន រដ្ឋា






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ