សុខភាព
ស្ត្រីអស់រដូវចាប់ពីអាយុ៥០ឆ្នាំទៅ សូមប្រយ័ត្នកើតជំងឺពុកឆ្អឹង
ជំងឺពុកឆ្អឹង ជាជំងឺរ៉ាំរ៉ៃបណ្តាលមកពីការថយចុះនូវកំហាប់ឆ្អឹង ដែលធ្វើឲ្យអ្នកជំងឺងាយរងនូវការបាក់ឆ្អឹងជាងមនុស្សទូទៅ។ ជំងឺនេះ ច្រើនកើតលើមនុស្សអាយុច្រើនចាប់ពី៥០ឆ្នាំឡើងទៅ និងក្រុមស្ត្រីក្រោយអស់រដូវ។ យើងក៏ជួបផងដែរ លើមនុស្សវ័យក្មេង ដោយសារកត្តាតំណពូជ និងកត្តាផ្សេងៗ ដែលធ្វើឲ្យកំហាប់ឆ្អឹងថយចុះ ដូចជា៖
– កង្វះអ័រម៉ូន អ៊ឺស្ត្រូហ្សែន
– កត្តាហ្សេនេទិច
– ស្គម
– មិនសូវហាត់កីឡា
– បរិភោគអាហារដែលមានសារជាតិកាល់ស្យូមតិច
– ការជក់បារី និងពិសាស្រា

១) ហេតុអ្វីយើងគួរស្វែងយល់ពីជំងឺនេះ?
– វាបង្កឲ្យមានការឈឺចាប់
– វាងាយនឹងបាក់ឆ្អឹង
– វាបង្កពិការភាពយូរអង្វែង
២) រោគសញ្ញាសំខាន់ៗ៖
– បាក់ឆ្អឹង ក្រោយពីរងគ្រោះថ្នាក់ស្រាល
– ឈឺឆ្អឹងកងចង្កេះ (ឈឺបន្តិចម្ដងៗ ច្រើនខែ)
– បាក់ក្បាលឆ្អឹងភ្លៅ ក្រោយរអិលដួលតិចតួច ឬបាក់កដៃក្រោយច្រត់ រឺទប់ខ្លួន
– ប៉ុន្តែពាក់កណ្ដាលនៃករណី អ្នកជំងឺពុំមានរោគសញ្ញាគួរឲ្យចាប់អារម្មណ៍ទេ

៣) ការធ្វើរោគវិនិច្ឆ័យ៖
– ធើ្វរោគវិនិច្ឆ័យ ដោយម៉ាស៊ីនវាស់កំហាប់ឆ្អឹង
– ថតកាំរស្មីពិនិត្យឆ្អឹង
– ពិនិត្យឈាម (កម្រិតជាតិកាល់ស្យូម កម្រិតជាតិផូសស្វ័រ អ័រម៉ូនទីរ៉ូអ៊ីត ប៉ារ៉ាទីរ៉ូអ៊ីត…..)
– ពិគ្រោះយោបល់ជាមួយគ្រូពេទ្យឯកទេស

៤) តើយើងអាចការពារ និងព្យាបាលជំងឺនេះបានដែរឬទេ?
– ជំងឺនេះអាចការពារ និងព្យាបាលបាន ដោយទទួលការណែនាំ និងពិសាថ្នាំ
– ការព្យាបាលទៅតាមមូលហេតុរបស់វា
៥) ការណែនាំសម្រាប់អ្នកជំងឺឆ្អឹងពុក៖
– បរិភោគអាហារដែលសំបូរជាតិកាល់ស្យូម វីតាមីន D3 (កូនត្រីតូចៗ ទឹកដោះគោស្រស់ អាហារបំប៉ន….)
– ទទួលនូវកម្ដៅថ្ងៃបានគ្រប់គ្រាន់
– ឈប់ពិសាស្រា និងបារី
– ព្យាបាលជំងឺរួមផ្សំ ដែលបណ្តាលឲ្យកំហាប់ឆ្អឹងថយ
– ជៀសវាងការដួល បុក ប៉ះទង្គិច
– ជៀសវាងការប្រើថ្នាំផ្តេសផ្តាស (ស្តេរ៉ូអ៊ីត)

បើលោកអ្នកមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមលោកអ្នកអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការការពារ និងព្យាបាលដ៏មានប្រសិទ្ធភាព និងប្រកបដោយគុណភាព៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត



