សុខភាព
ក្រោយកូនៗចាក់ដូសទី ១ រួចហើយ រយៈពេលប៉ុន្មានដែលអាចចាក់ដូសទី ២ និង ៣ បាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់កុមារអាយុចាប់ពី៦ ឆ្នាំ ដល់ក្រោម ១២ឆ្នាំ នៅវិមានសន្តិភាព ។

ទន្ទឹមនឹងនេះដែរ ចំពោះកុមារទូទៅមានអាយុដូចដែលបានលើកឡើងនេះ ក៏ត្រូវមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ តាមទីតាំងបានប្រកាស។ ជាពិសេស សូមពុកម៉ែទាំងអស់ត្រូវដឹងនិងចងចាំឲ្យច្បាស់ នៅថ្ងៃខែក្រោយកូនៗចាក់ដូចទី ១ រួចរាល់ ប្រការក្រែងច្រឡំយកកូនទៅចាក់ដូសទី ២ ឬ ៣ ទាំងមិនទាន់ដល់ថ្ងៃកំណត់ឲ្យចាក់បាននូវឡើយ។
ផ្អែកតាមការលើកឡើងរបស់រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា វ៉ាក់សាំងដែលក្មេងអាយុពី ៦ ទៅ ១២ ឆ្នាំចាក់ គឺជាវ៉ាក់សាំងរបស់ប្រទេសចិន ប្រភេទ Sinovac រយៈពេលត្រូវចាក់ បន្ទាប់ពីចាក់ដូសទីមួយ ត្រូវរង់ចាំរយៈពេល ២១ ថ្ងៃ ទើបអាចចាក់ដូសទី ២ បាន ចំណែកដូសទី ៣ អាចចាក់បានចន្លោះពី ៦ ទៅ ៨ ខែដូចមនុស្សធំដែរ។ ឧទាហរណ៍ ប្រសិនបើកូនចៅរបស់ពុកម៉ែបងប្អូនចាក់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ថ្ងៃនេះ ដូច្នេះក្រោយ ២១ ថ្ងៃ ក្មេងអាចមកចាក់ដូសទី២ នៅថ្ងៃទៅ ០៨ ខែតុលា ឆ្នាំ២០២១ បានហើយ។

សូមពុកម៉ែ លោកយាយ លោកតា ចងចាំថា វ៉ាក់សាំងដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ដូចជាវ៉ាក់សាំង Sinovac ដែលកូនៗកំពុងចាក់បច្ចុប្បន្ននេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធិភាពមួយ ដើម្បីការពារការរីករាលដាលនៃជំងឺ ដែលគំរាមកំហែងដល់អាយុជីវិតកុមារ និងមនុស្សវ័យជំទង់។ ការចាក់ថ្នាំបង្ការ ធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់ក្មេងកាន់តែរឹងមាំ និងផលិតអង្គទីគ័រដែលការពារពួកគេ ពីជំងឺដែលអាចសម្លាប់មនុស្សបាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចំណុចសំខាន់ៗ ឪពុកម្ដាយត្រូវដឹង មុននាំកូនអាយុ ៦-១២ ឆ្នាំ ទៅចាក់វ៉ាក់សាំង Sinovac
ចុចអាន៖នេះ ផលរំខានពីវ៉ាក់សាំង Sinovac លើក្មេងអាយុ ៦ ទៅ ១២ ឆ្នាំ ពុកម៉ែត្រូវដឹង និងត្រៀមខ្លួន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


