KPT+
“សំណែន” ឈរលើតារាងមានអ្នកចុចអានច្រើនបំផុតទាំង ១០ នៅលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី
ប្រលោមលោកខ្នាតខ្លីក្រោមចំណងជើង “សំណែន” របស់កម្មវិធី MST Writer បានឈរលើតារាង Top 10 នៅលើវេបសាយអ្នកនិពន្ធ ម៉ីសន សុធារី ដែលនេះជាមោទកភាពមួយ ខណៈម្ចាស់ស្នាដៃជាកវីវ័យក្មេង ទើបប្រឡូកក្នុងវិស័យតែងនិពន្ធថ្មីសន្លាង។

កាលពីចុងខែសីហា ឆ្នាំ២០២១ កន្លងទៅ អ្នកនិពន្ធ ម៉ីសន សុធារីបានបង្កើតកម្មវិធីមួយឈ្មោះថា MST Writer រដូវកាលទី១ ក្រោមប្រធានបទ អ្នកនិពន្ធក្រៅសាលា សម្រាប់យុវវ័យដែលមានបំណងក្លាយជាអ្នកនិពន្ធ។
ក្រោយប្រកាសកម្មវិធីនេះ មានប្រិយមិត្តដាក់ពាក្យ និងផ្ញើសា្នដៃឱ្យចេញផ្សាយលើវេបសាយ meysansotheary.com ជាច្រើនរឿង។ ក្នុងនោះដែរប្រលោមលោកខ្នាតខ្លីរឿង “សំណែន” ដែលជាស្នាដៃនិពន្ធរបស់ សៀក ម៉ាវិន បានដណ្ដើមការចាប់អារម្មណ៍ និងមានអ្នកចូលអានយ៉ាងច្រើន រហូតអាចប្រជែងជាមួយប្រលោមលោកធំៗរបស់អ្នកនិពន្ធ ម៉ីសន សុធារី ទៀតផង។
ស្របពេលជាមួយគ្នានេះ អ្នកនិពន្ធ ម៉ីសន សុធារី បានសម្ដែងនូវការត្រេកអរ ក៏ដូចជាពោលសរសើរដល់កវីជំនាន់ថ្មី ព្រមទាំងលើកទឹកចិត្តឱ្យគ្រប់គ្នាជួយគាំទ្រដល់អ្នកនិពន្ធជំនាន់ក្រោយនេះផងដែរ។
ម្ចាស់ស្នាដៃ បេះដូងមេគង្គ រូបនេះ មានប្រសាសន៍ថា “ការបូកដំបូង គឺគ្នាយើងម្នាក់បានឡើង Top១០ ទៅហើយ។ រឿង សំណែន មានអ្នកអានជាង៥០០នាក់ នេះជាការចាប់ផ្តើមដ៏ល្អមួយ ។ សូមទាំងអស់គ្នា បង្កើនទំនុកចិត្ត ជួយចែកចាយព័ត៌មាន និងធ្វើអ្វីៗក្នុងទំហំដែលអាចទៅរួចដើម្បីគាំទ្រគ្នាទៅវិញទៅមក។”
បន្ថែមពីលើនេះ អ្នកនិពន្ធជើងចាស់រូបនេះ ក៏អំពាវនាវឱ្យមានស្នាដៃ មានគំនិតរឿងល្អ ហើយចង់បង្ហាញ អាចផ្ញើរឿងរបស់ខ្លួនទៅកាន់សហការីរបស់អ្នកស្រី ដើម្បីអាចឱកាសក្លាយជាម្ចាស់រង្វាន់គួរឱ្យភ្ញាក់ផ្អើល៕

អត្ថបទ៖ សន្យា
ចុចអាន៖ ប្រធានបទថ្មី «អ្នកនិពន្ធក្រៅសាលា» ឱកាសសម្រាប់យុវវ័យ ដែលមានបំណងក្លាយជាអ្នកសរសេរប្រលោមលោក
ចុចអាន៖ អ្នកស្រី ម៉ីសន សុធារី បង្ហើប ៥ ចំណុចសម្គាល់ថា បុគ្គលនោះអាចក្លាយជាអ្នកនិពន្ធអាជីពបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


