ព័ត៌មានជាតិ
កាយដីប៉ះមីនតោនផ្ទុះលាន់ដូចរន្ទះបង្កឲ្យអ្នកបើកគ្រឿងចក្ររងរបួស
សម្លេងផ្ទុះគ្រាប់មីនតោនលាន់ឮរញ្ជួយដី បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ច ចុះទៅកាន់ទីតាំងកើតហេតុ ខណ:ដែលដៃអេស្កាកាយដីត្រូវចំគ្រាប់មីននោះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចដីចម្ការរបស់ឯកឧត្តម ប៉ុល សារឿន ក្នុងភូមិអំពឹប ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ។

បើតាមការអះអាងពីប្រភពនៅទីនោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុ គឺមានអេស្កាមួយគ្រឿង ដែលអ្នកបើកឈ្មោះ ណយ ប៊ុន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅខេត្តក្រចេះ បានបញ្ជាអេស្កាកាច់ព្រៃចម្ការ និងកាយដី ក៏បានប៉ះមីនតោនមួយគ្រាប់ផ្ទុះឡើង ធ្វើអោយកម្លាំងខ្យល់នៃគ្រាប់មីន បានបំបែកកញ្ចក់អេះស្កាខ្ទេចខ្ទី និងបង្កឲ្យអ្នកបើករងរបួស ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា កន្លងមកដីនៅក្នុងតំបន់នេះ ធ្លាប់ត្រូវបានប្រជាពលរដ្ឋធ្វើស្រែចម្ការ រាល់ឆ្នាំ ហើយក៏មិនដែលមានបញ្ហាអ្វីដែរ លុះនៅថ្ងៃកើតហេតុ ក៏ស្រាប់តែមានករណីនេះកើតឡើងដោយសមត្ថកិច្ចបានអះអាងថា វាអាចនៅសេសសល់ពីសម័យសង្គ្រាម លុះត្រូវទឹកត្រូវភ្លៀង ទើបធ្វើអោយគ្រាប់នេះអណ្តែតឡើង ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
សន្តិសុខសង្គម១៦ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


