សុខភាព
តិចនិកទាំងនេះ ជួយមនុស្សវ័យចំណាស់បង្កើនថាមពលរាងកាយ
ពេលយើងឈានចូលដល់វ័យចំណាស់ មិនមែនមានន័យថាយើងត្រូវអស់ថាមពលធ្វើអ្វីលែងកើតនោះទេ។ ជាការពិតពេលយើងចាស់ទៅភាពរហ័សរហួន រវៀសរវៃរបស់យើងពិតជាថយចុះមែន តែក៏យើងនៅមានវិធីមួយចំនួនដើម្បីរក្សា និងបង្កើនថាមពលសម្រាប់រាងកាយបានដែរ។
១. របបអាហារ
ការញ៉ាំបន្លែ ផ្លែឈើស្រស់ និងអាហារមិនកែច្នៃផ្សេងៗទៀត គឺជួយបន្ថែមជាតិរ៉ែ និងវីតាមីនផ្សេងៗដល់រាងកាយ។ ដូចគ្នាដែរ ការញ៉ាំសាច់សត្វក៏ល្អចំពោះសុខភាពដែរ តែត្រូវញ៉ាំក្នុងកម្រិតសមល្មមបានហើយ ព្រោះសាច់ត្រូវចំណាយពេលយូរក្នុងការរំលាយ ដែលអាចធ្វើឲ្យយើងអស់កម្លាំងវិញដែរ។
ការញ៉ាំអាហារកញ្ចប់ ឬអាហារកែច្នៃ មិនផ្ដល់ប្រយោជន៍អ្វីច្រើនក្នុងការបង្កើនថាមពលដល់មនុស្សវ័យចំណាស់ទេ តែវាអាចធ្វើឲ្យខ្សោយកម្លាំង និងឡើងគីឡូទៅវិញ។
២. បន្ថែមវីតាមីន D

វីតាមីនD មានសារសំខាន់ក្នុងការបង្កើនថាមពល និងផ្លូវអារម្មណ៍ និងអាចរកបានដោយគ្រាន់តែយើងចំណាយពេលខ្លះឲ្យត្រូវពន្លឺថ្ងៃ។ ពេលដែលកាំរស្មីUV មកប៉ះនឹងស្បែក នោះវានឹងបំប្លែងទៅជាវីតាមីន D។
ប៉ុន្តែថា មនុស្សវ័យចំណាស់ អាចពិបាកស្រូបយកវីតាមីនDពីពន្លឺព្រះអាទិត្យបន្តិច ដោយសារតែស្បែកធ្វើការលែងសូវមានប្រសិទ្ធភាព។ បើសិនជាយើងជាមនុស្សវ័យចំណាស់ ហើយខ្វះវីតាមីន D ទៀតនោះ គួរពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងថាតើអាចប្រើអាហារបំប៉នវីតាមីន D បានឬយ៉ាងណា។
៣. យកចិត្តទុកដាក់លើវីតាមីន B12

វីតាមីនសំខាន់សម្រាប់បង្កើនថាមពលមួយទៀតដែរ គឺវីតាមីនB12 ។ វីតាមីននេះ អាចរកបាននៅក្នុងសាច់សត្វ តែត្រូវចាំថាកុំញ៉ាំសាច់ច្រើនពេក ព្រោះត្រូវការពេលយូរក្នុងការរំលាយ។ ក្រៅពីនេះ យើងអាចរកវីតាមីន B12 បាននៅក្នុងទឹកដោះគោ និងទឹកសណ្ដែក ឬផ្លែអាល់ម៉ុន។
៤. បញ្ចេញពលកម្ម

ស្ថិតក្នុងវ័យចំណាស់ ពិតណាស់ថាពិបាកធ្វើចលនា មិនដូចកាលនៅក្មេងៗ តែក៏យើងមិនត្រូវបោះបង់ការធ្វើចលនារាងកាយដែរ។ មនុស្សវ័យចំណាស់ គ្រាន់តែអាចដើរចុះឡើងពីរបីនាទីម្ដង និងធ្វើឲ្យបានច្រើនដងក្នុងមួយថ្ងៃ ក៏អាចជួយការពារការធ្លាក់ចុះនៃកម្រិតថាមពលដែរ។ ពេលវេលាល្អ គឺយើងអាចដើរនៅពេលព្រឹក ដើម្បីបានត្រូវពន្លឺថ្ងៃផង។
ការបានត្រូវពន្លឺថ្ងៃនៅពេលព្រឹកពេលយើងដើរ ក៏ជួយគ្រប់គ្រងដល់ចង្វាក់បេះដូង និងជួយឲ្យយើង គេងលក់ស្រួលនៅពេលយប់ដែរ៕
អត្តបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អាហារ ៥ ក្រុមនេះជាថ្នាំបំប៉នរាងកាយមនុស្សចាស់ ដើម្បីបង្កើនការការពារប្រឆាំងនឹងកូវីដ
ចុចអាន៖ ក្នុងផ្ទះមានមនុស្សចាស់ និងកូនក្មេង គួរមានឧបករណ៍តាមដានសុខភាពទាំងនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


