ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ប្រើធម៌ក្ដៅលើមន្ត្រីរាជការដែលមិនចាក់វ៉ាក់សាំង
មន្ត្រីរាជការនៅក្នុងជួររដ្ឋាភិបាលសហព័ន្ធម៉ាឡេស៊ីអាចប្រឈមមុខនឹងការដាក់វិន័យ ឬបញ្ឈប់ការងារ ប្រសិនបើពួកគេមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្រោមគោលនយោបាយចាក់ថ្នាំបង្ការថ្មី ដែលចូលជាធរមានចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា តទៅ ។

កាសែត Bernama បានរាយការណ៍ថា សេចក្តីណែនាំដែលចុះហត្ថលេខាដោយលោក Mohd Khairul Adib Abd Rahman អគ្គនាយក នៃនាយកដ្ឋានសេវាកម្មសាធារណៈ (PSD) បានឲ្យដឹងថា “នៅ ឬក្រោយថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១ មន្រ្តីណាដែលមិនគោរពតាមសេចក្តីណែនាំរបស់ប្រធាននាយកដ្ឋាន អាចបណ្តាលឱ្យមានវិន័យ ឬការបញ្ចប់ការងារតែម្ដង” ។
កន្លងមក PSD ក៏បានចេញសេចក្តីថ្លែងការណ៍មួយផងដែរកាលពីថ្ងៃទី ៣០ ខែកញ្ញា ដោយប្រកាសថា មន្រ្តីរាជការសហព័ន្ធទាំងអស់ត្រូវទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឲ្យបានពេញដូស មុនថ្ងៃទី ១ ខែវិច្ឆិកា ។

នៅក្នុងសារាចរចុងក្រោយបង្អស់ PSD បាននិយាយថា មន្រ្តីដែលមិនអាចចាក់វ៉ាក់សាំងកូវីដ ១៩ បាន ដោយសារកត្តាសុខភាព អាចត្រូវបានណែនាំឲ្យទៅពិនិត្យសុខភាពជាមួយគ្រូពេទ្យ ។
ទន្ទឹមនោះ ពួកគេក៏អាចត្រូវបានណែនាំដោយប្រធាននាយកដ្ឋានរបស់ពួកគេ ឲ្យធ្វើតេស្តរកកូវីដ ប្រសិនបើពួកគេត្រូវបានបញ្ជាក់ថា មិនអាចទទួលការចាក់វ៉ាក់សាំង ដោយសារហេតុផលសុខភាព ។

គិតត្រឹមពេលនេះ មន្ត្រីរាជការស្ទើរតែ ៩៨ ភាគរយត្រូវបានចាក់វ៉ាក់សាំង ខណៈ ១.៦ ភាគរយ ឬ ១៦,៩០២ នាក់មិនទាន់បានចុះឈ្មោះចាក់វ៉ាក់សាំង ។
ស្របពេលជាមួយគ្នានេះ តួលេខចុងក្រោយដែលផ្តល់ដោយក្រសួងសុខាភិបាលបានបង្ហាញថា គិតត្រឹមថ្ងៃអង្គារ ៩៤ ភាគរយនៃប្រជាជនពេញវ័យរបស់ម៉ាឡេស៊ី បានបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ម៉ាឡេស៊ី ទិញថ្នាំព្យាបាលកូវីដ Molnupiravir រាប់ម៉ឺនគ្រាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


