KPT+
ឯកាយូរពេក អាចបង្កបញ្ហាច្រើនមុខ
ភាពឯកា មិនមែនគ្រាន់តែជាស្ថានភាពម្នាក់ឯង នោះទេ ប៉ុន្ដែវាជាបញ្ហានៃទំនាក់ទំនងរឹងមាំ។ អ្នកមានទំនាក់ទំនងរឹងមាំ ភាគច្រើនសប្បាយរីករាយ សុខភាពល្អ និងបង្កើតលទ្ធផលល្អៗ។ ចំណែកអ្នកគ្មានទំនាក់ទំនងរឹងមាំ ភាគច្រើនមានអារម្មណ៍ឯកា បាក់ទឹកចិត្ត និងយល់ខុសលើបញ្ហាមួយចំនួន។
បើតាមគេហទំព័រវេជ្ជសាសាស្ត្រ WebMD ភាពឯកា បង្កបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តជាច្រើន ដូចខាងក្រោម៖
១. ប្រព័ន្ធការពារចុះខ្សោយ

នៅឯកាយូរ អាចធ្វើឲ្យប្រព័ន្ធការពារពិបាកប្រឆាំងនឹងជំងឺ។ នេះដោយសារភាពឯកា ជំរុញការផលិតអ័រម៉ូនមួយចំនួនក្នុងរាងកាយ នៅពេលយើងស្ត្រេស ហើយអ័រម៉ូនទាំងនោះ ប៉ះពាល់ដល់ដំណើរការប្រព័ន្ធការពារ។
២.សុខភាពបេះដូងខ្សោយ
ពេលយើងឯកាក្នុងជីវិត កាន់តែយូរ ការប៉ះពាល់លើសុខភាពបេះដូងរបស់យើង ក៏កាន់តែខ្លាំងដែរ ដោយវាបណ្ដាលមកពីកម្រិតសម្ពាធឈាមខ្ពស់ កូលេស្ដេរ៉ូលមិនល្អ និងជំងឺធាត់។ ស្ត្រី ដែលឯកា អាចកើតជំងឺសរសៃឈាមបេះដូង ដោយសារតែបញ្ហាបាក់ទឹកចិត្ត ជក់បារី និងមិនហាត់ប្រាណ ពេលនៅម្នាក់ឯង។
៣. បាក់ទឹកចិត្ត

នៅពេលយើងឯកា ភាគច្រើន យើងចាប់ផ្ដើមមានអារម្មណ៍មិនល្អអំពីជីវិត និងបាក់ទឹកចិត្ត ហើយបញ្ហានេះ កាន់តែធ្វើឲ្យយើងមានអារម្មណ៍ កាន់តែអាក្រក់ថែមទៀត។ ប្រសិនយើងមានរោគសញ្ញាធ្ងន់ធ្ងរ បន្ដរហូតដល់ ២សប្ដាហ៍ ដែលរួមមាន អារម្មណ៍ធ្លាក់ចុះ អស់សង្ឃឹម មិនចាប់អារម្មណ៍នឹងអ្វីដែលយើងធ្លាប់សប្បាយ ខ្សោយថាមពល គេងមិនលក់ ឬចំណង់អាហារប្រែប្រួល យើងគួរជួបគ្រូពេទ្យ ដើម្បីពិគ្រោះយោបល់។
៤. ឡើងគីឡូ
នៅពេលឯកា យើងទំនងជាឡើងទម្ងន់ជាងមុន ហើយនេះដោយសារយើងញ៉ាំច្រើនជាងធម្មតា រួមជាមួយអាហារសម្បូរកាឡូរីខ្ពស់ និងមិនបានហាត់ប្រាណថែមទៀត។ ស្ថានភាពនេះ អាចធ្វើឲ្យយើងមានអារម្មណ៍មិនល្អកាន់តែខ្លាំង ហើយអាចវិវត្តជាជំងឺលើសឈាម បេះដូង និងទឹកនោមផ្អែម។
៥. គេងមិនលក់ស្កប់ស្កល់

នៅពេលឯកា យើងតែងតែគិតច្រើន ឬនៅលេងទូរស័ព្ទ កុំព្យុទ័រ ដូច្នេះយើងមិនងាយគេងលក់ និងគេងលក់បានស្កប់ស្កល់នោះទេ។ បញ្ហានេះ ប៉ះពាល់ដល់ការផ្ដោតអារម្មណ៍លើការសិក្សា និងការងាររបស់យើង នៅពេលថ្ងៃ។ ជាងនេះទៅទៀត បញ្ហាគេងមិនលក់ អាចបណ្ដាលឲ្យកើតជំងឺទឹកនោមផ្អែម លើសឈាម បេះដូង បាក់ទឹកចិត្ត និងធាត់។
៦. ប៉ះពាល់ខួរក្បាល
សមត្ថភាពដោះស្រាយបញ្ហា និងចងចាំរបស់យើង អាចរងការប៉ះពាល់ ប្រសិនបើយើងឯកា កាន់តែយូរទៅ។ នេះដោយសារតែការវិវត្តវ័យរបស់យើង ហើយវាក៏បណ្ដាលឲ្យប្រឈមនឹងជំងឺភ្លេចភ្លាំង Alzheimer’s ផងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


