សុខភាព
ក្រុមមនុស្សមួយប្រភេទ ហាមលេបថ្នាំ Molnupiravir ដាច់ខាត
ក្នុងរយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ព្រះរាជាណាចក្រកកម្ពុជា បានរកឃើញប្រជាពលរដ្ឋឆ្លងជំងឺកូវីដ១៩ ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍ ជាង ៣ ៣២៧ ករណី។
បើបូកបញ្ចូលទាំងការនាំចូលចំនួន១០៩ករណីទៀតនោះ បានធ្វើឲ្យការឆ្លងសរុបទាំងក្នុងសហគមន៍ និងមកពីក្រៅប្រទេសមានចំនួន ៣ ៤៣៦ ករណី។

ស្របពេលជាមួយគ្នានោះដែរ គេសង្កេតឃើញថា អ្នកជំងឺដែលចង់ព្យាបាលនៅតាមផ្ទះក៏សម្រេចឲ្យក្រុមគ្រួសារទៅទិញថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺនៅផ្ទះ។
Molnupiravir គឺជាឱសថដែលត្រូវបានគេអះអាងថា មានប្រសិទ្ធភាពយកឈ្នះជំងឺកូវីដ-១៩ទម្រង់ដើម រួមទាំងវីរុសបំប្លែងខ្លួន អូមីក្រុង ផងដែរ។
ថ្នាំនេះអាច កាត់បន្ថយហានិភ័យនៃការចូលព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់បាន៥០ភាគរយចំពោះអ្នកជំងឺកូវីដកម្រិតស្រាលទៅមធ្យម។

ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំនេះមិនមែនសុទ្ធតែអាចប្រើប្រាស់សម្រាប់មនុស្សគ្រប់គ្នានោះទេ។
ក្រុមអ្នកវិទ្យាសាស្រ្តបានអះអាងថា ថ្នាំនេះមិនគួរលេបក្នុងរយៈពេល៥ថ្ងៃមុនចេញរោគសញ្ញាកូវីដនោះទេ ហើយក្រុមមនុស្សមួយប្រភេទដែលមិនត្រូវអនុញ្ញាតឲ្យប្រើថ្នាំនេះដាច់ខាតគឺ ស្រ្តីមានផ្ទៃពោះ។
ក្រុមអ្នកវិទ្យាសាស្រ្ត បានលើកឡើងថា ស្រ្តីមានផ្ទៃពោះមិនអាចលេបថ្នាំនេះបានឡើយ ដោយសារតែមិនទាន់មានការធ្វើតេស្តលើក្រុមមនុស្សប្រភេទនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Kapook
ចុចអាន៖ ថ្នាំព្យាបាលកូវីដ Molnupiravir នឹងមានប្រសិទ្ធភាពខ្ពស់បំផុត បើប្រើតាមរបៀបនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


