Connect with us

KPT+

រឿងសំខាន់ៗ៤ យ៉ាង​ដែល​គួរ​ដឹង​ពី ​អាហារ​សមុទ្រ

បានផុស

នៅ

របប​អាហារ​មាន​ឥទ្ធិពល​ច្រើន​ដល់​សុខភាព​មនុស្ស​ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​យើង​មាន​របប​អាហារ​មាន​តុល្យភាព​បាន​ត្រឹមត្រូវ។ អាហារ​ទាំងនោះ​ក៏​រួមមាន​អាហារ​សមុទ្រ​ដែរ។

កុំ​លេង​សើច​ឲ្យ​សោះ​ ថា​អាហារ​សមុទ្រ​គ្មាន​អី​ពិបាក​ ប៉ុន្តែ​ការ​រៀបចំ​អាហារ​សមុទ្រ​​តម្រូវ​មាន​អនាម័យ​ខ្ពស់​ ហើយ​បើ​មិន​ប្រយ័ត្ន​អាច​បាត់បង់​រសជាតិ​ឬ​សារជាតិ​បំប៉ន​នៃ​អាហារ​សមុទ្រ​បាន។

នេះ​គឺ​ជា​គន្លឹះ​មាន​ប្រយោជន៍​មួយ​ចំនួន​ ​ដែល​ជួយ​យើង​ក្នុង​ការ​ចម្អិន​អាហារ​សមុទ្របាន​ឆ្ងាញ់​និង​មាន​ជីវជាតិ​គ្រប់គ្រាន់ ៖

១. រក្សា​ទុក​នៅ​កន្លែង​ត្រជាក់​បំផុត

អាហារ​សមុទ្រ​គឺ​ជា​អាហារ​មួយ​ដែល​ពិបាក​រក្សា​ជាង​គេ​ ដូច្នេះ​យើង​ចាំបាច់​ត្រូវ​រក្សា​ទុកកន្លែង​ត្រជាក់​ជានិច្ច​ ព្រោះ​វា​អាច​ខូច​គុណភាពយ៉ាង​ឆាប់​រហ័ស។ អាយុកាល​អាហារ​អាស្រ័យ​ទៅ​លើ​គុណភាព​នៃ​ផលិតផល​ នៅ​ពេល​យើង​ទិញ​ពី​ផ្សារ។ ទោះ​យ៉ាងណា​ត្រូវ​ជ្រើសរើស​ត្រី ​ឬ​ផលិតផល​ដែល​ស្រស់​ៗទើប​តែ​ដាក់​លក់​ថ្មីៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យើង​រក្សា​ត្រី​ទុក​នៅ​សីតុណ្ហភាព​មិន​ត្រឹមត្រូវ​ នោះ​គុណភាព​របស់​វា​ងាយ​នឹង​ខូច ​យ៉ាង​ឆាប់​រហ័ស។ ប្រសិន​បើ​ផ្ទះ​របស់​យើង​នៅ​ឆ្ងាយ​ពី​ហាង ​គួរ​តែ​ដាក់​ត្រី​ក្នុង​ធុង​ស្នោ​ដែល​មាន​ទឹកកក​សិន។ ចំណាំ​ថា​អាហារ​សមុទ្រ​ មិន​ថា​ត្រី​ ក្ដាម​ឬ​ជា​អ្វី​ឡើយ ​​ត្រូវតែ​រក្សា​ទុក​នៅ​ក្នុង​ទូទឹកកក​ដែល​ត្រជាក់​បំផុត។

២. ទីកន្លែងគួរ​ផ្ទុកអាហារសមុទ្រ​ឲ្យ​បាន​ត្រឹមត្រូវ

បើ​ចង់​ចម្អិន​ត្រី​ភ្លាមៗ​នៅ​ពេល​យក​ទៅ​ដល់​ផ្ទះ​ ត្រូវ​តែ​ដាក់​ត្រី​នៅ​ក្នុង​ធុង​ស្នោ​ទឹកកក​រហូត​ដល់​ពេល​ដែល​ត្រូវ​ចម្អិន។ ប៉ុន្តែ​បើ​យើង​ចង់​រក្សា​ទុកស្អែក​ ឬ​ពេល​បន្ទាប់​ទៀត​ ត្រូវ​ប្រាកដ​ថា​ដាក់​អាហារ​សមុទ្រ​ឲ្យបាន​ត្រឹមត្រូវ​ ដើម្បី​ឲ្យ​អាហារ​ទាំងនោះ​មាន​រក្សា​បាន​យូរ​និង​នៅ​តែ​មាន​ជីវជាតិ​ ពេល​យើង​ចង់​ចម្អិន។ បង្កង​និង​ក្ដាម​អាច​ច្រក​ដាក់​ក្នុង​ថង់​ដែល​មាន​រ៉ូត ​រួច​ទុក​ក្នុង​កន្លែង​ត្រជាក់។

ចំណែក​ខ្យង​និង​អយស្ទ័រ​គួរតែ​ដាក់​នៅ​ក្នុង​ចានដែក​ដែល​ទាប​ និង​គ្រប​កន្សែង​ឬ​ក្រដាស​ពី​លើ​ ហើយ​ដាក់​ក្នុង​ទូទឹកកក​ដូចគ្នា។ ពេល​យើង​ធ្វើ​ដូចនេះ​ គឺ​អាច​ទុក​បាន​រយៈពេល ៧ ទៅ ១០ ថ្ងៃ។

៣. ការ​រៀបចំ​គ្រឿង​សមុទ្រ

សុវត្ថិភាព​ចំណី​អាហារ​មាន​សារៈសំខាន់​ណាស់​ ព្រោះ​វា​នឹង​ងាយ​ការពារ​ការ​ឆ្លង។ ត្រូវ​ប្រាកដ​ថា​កន្លែង​រៀបចំ​អាហារ​ត្រូវ​តែ​ស្អាត​រួម​ជាមួយ​ដៃ​របស់​យើង​ដែរ។ កុំ​ឲ្យ​ទឹក​ផ្លែឈើ​កំពប់​លើ​លើ​អាហារ​ផ្សេង​ទៀត ​ព្រោះ​អាច​បង្ក​ឱ្យ​មាន​ការ​ចម្លង​រោគ។

៤. គន្លឹះ​ធ្វើម្ហូប

ការ​ចម្អិន​អាហារ​​​គឺ​មាន​សារៈសំខាន់​ណាស់ ​ដើម្បី​ឲ្យ​រាងកាយ​​របស់​យើង​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ទាំងអស់។ ត្រូវ​ប្រាកដ​ថា ​ត្រី​ត្រូវ​ចម្អិន​បាន​ត្រឹមត្រូវ​និង​មាន​អនាម័យ​ ដើម្បី​ចៀសវាង​នៅ​ជំងឺ​ដែល​ជាប់​ជាមួយ​ចំណីអាហារ។

ប្រសិន​បើ​យើង​ចូលចិត្ត​ញ៉ាំ​ត្រី​ឆៅ ​ត្រូវ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​ពី​ភាព​ស្អាតស្អំ​ និង​ត្រូវ​មាន​អនាម័យ​ខ្ពស់​បំផុត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទិញអីវ៉ាន់ ទិញដោយ​វិធី​ឆ្លាតវៃទំាងនេះ​ក្នុងរដូវកាលកូវីដ-១៩

ចុចអានមុខវិជ្ជា​ចាំបាច់ ៥ យ៉ាង​ដែល​ក្នុង​សាលា​មិន​បាន​បង្រៀន​យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ១០ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១១ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១២ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម