ព័ត៌មានអន្ដរជាតិ
លោក Biden ស្នើពលរដ្ឋពាក់ម៉ាសរយៈពេល ១០០ ថ្ងៃពេញ ស្របពេលជនជាតិអាមេរិកម្នាក់ស្លាប់ដោយសារកូវីដ១៩ រៀងរាល់ ៣០ វិនាទីម្ដង
ប្រធានាធិបតីជាប់ឆ្នោត Joe Biden បាននិយាយថា លោកនឹងស្នើសុំឲ្យពលរដ្ឋអាមេរិកាំងពាក់ម៉ាសរយៈពេល ១០០ ថ្ងៃ ដើម្បីការពារការរាលដាលនៃករណីឆ្លងថ្មី ក្រោយពេលការសច្ចាប្រណិធានចូលកាន់តំណែងរបស់ខ្លួន។
ក្នុងនោះប្រធានាធិបតីថ្មីរូបនេះ ក៏នឹងស្នើឱ្យវេជ្ជបណ្ឌិត Anthony Fauci ធ្វើជាប្រធានផ្នែកវេជ្ជសាស្រ្តដើម្បីគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ១៩ផងដែរ។
“នៅថ្ងៃដំបូងដែលខ្ញុំឡើងកាន់តំណែង ខ្ញុំនឹងស្នើឲ្យសាធារណជនពាក់ម៉ាសរយៈពេល ១០០ ពេញ” នេះបើតាមលោក បៃដិន ថ្លែងប្រាប់ទូរទស្សន៍ Jake Tapper របស់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍។
លោកថា វិធីសាស្ត្រនេះអាចនឹងកាត់បន្ថយការចម្លងរោគ ក៏ដូចជាចូលរួមប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩បានច្រើន ខណៈរបាយការណ៍ពី CDC របស់អាមេរិកបង្ហាញថា រៀងរាល់ ៣០ វិនាទីម្ដង មានពលរដ្ឋអាមេរិកាំងម្នាក់បានស្លាប់។ ទន្ទឹមនឹងនោះ តួលេខនៃការស្លាប់កាលពីថ្ងៃពុធ មានចំនួន ២,៨០៤ នាក់ឯណោះ ត្រឹមរយៈពេល ២៤ ។ នៅថ្ងៃដដែលអ្នកជំងឺចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យបានកើនឡើងដល់ជាង ១០ ម៉ឺននាក់ជាលើកដំបូង ធ្វើឲ្យចំនួនករណីថ្មីបានកើនឡើងលើស ២០០,០០០ នាក់ក្នុងមួយថ្ងៃ។
ស្របពេលសេចក្ដីថ្លែងការណ៍របស់លោក ចូ បៃដិន ពលរដ្ឋមួយចំនួនបែរចាត់ទុកគោលកាណ៍លោកប្រធានាធិបតីថាជាការបំបាត់សិទ្ធិសេរីភាព ដោយពួកគេនិយាយថា ពួកគេមិនចង់ត្រូវបាន “បង្ខំ” ឱ្យពាក់ម៉ាសទេ។
ទោះយ៉ាងណា វេជ្ជបណ្ឌិតនិងអ្នកជំនាញនានាលើកឡើងថា ការអនុវត្តតាមការស្នើសុំរបស់ប្រធានាធិបតី បៃដិន អាចជួយទប់ស្កាត់ការកើនឡើងនៃករណីឆ្លងនៅទូទាំងសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ dailymail
ចុចអាន៖ ចំនួនអ្នកស្លាប់ដោយសារកូវីដ លើលោកកើនដល់ជាង ១.៥ លាននាក់
ចុចអាន៖ ប្រជាជនពាក់កណ្តាលក្នុងពិភពលោកនឹងទទួលបានវ៉ាក់សាំង Sputnik V របស់រុស្ស៊ី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


