Connect with us

ព័ត៌មានជាតិ

ពលករខ្មែរជាប់ចត្តាឡីស័ក យកទឹកអាល់កុល លាយធ្វើស្រាផឹកស្លាប់ ៦ នាក់ ១០ នាក់កំពុងសង្គ្រោះ

បានផុស

នៅ

ពលករខ្មែរមកដេកស្នាក់នៅកន្លែងមណ្ឌលចត្តាឡីស័កក្រុងប៉ោយប៉ែតនាំគ្នាទិញ ទឹកអូអ៊ិឈិ និងទឹកក្រូច លាយនិងអាល់កុល ផឹកស្រាប់តែពុលស្លាប់ ៦នាក់នៅកន្លែងមណ្ឌលចត្តាឡីស័ក និងកំពុងសង្គ្រោះបន្ទាន់១០នាក់បន្តទៀយ។រឿងរាវនេះកើតឡើងនៅ ថ្ងៃយប់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបើតាមប្រសាសន៍របស់លោកអ៊ុរាត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអមដំណើរជាច្រើននាក់ចុះដល់កន្លែងកើតហេតុបានប្រាប់ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា មុនពេលពុលនោះមានពលករខ្មែរជាច្រើននាក់មកដេកស្នាក់នៅកន្លែងមណ្ឌល​ចត្តា​ឡីស័ក​ក្រុងប៉ោយប៉ែត១កន្លែង នៅចត្តាឡីស័កជិតចេញបានវិលទៅផ្ទះវិញហើយស្រាប់តែនៅយប់នោះពលករទាំងអស់នោះមិនដឹងគិតយ៉ាងណាបាននាំគ្នាទិញ ទឹកអូអ៊ិឈិ និងទឹកក្រូច យកមកលាយនិងអាល់កុល មកផឹកយ៉ាងសប្បាយ រយះពេលកន្លងមកមិនបានប៉ុន្មានម៉ោងផងពលករមានអាការក្អួត ចង្អោរ រហូតដល់ដេកដួលពេញកន្លែងចត្តាឡីស័ក ក្រុមគ្រូពេទ្យប្រចាំការនៅទីនោះខិតខំជួយសង្គ្រោះដែរដោយសារតែ ពលករបាន យកទឹកអូអ៊ិឈិ និងទឹកក្រូច លាយនិងអាល់​កុលមកផឹកធ្វើឲ្យជាតិពុលខ្លាំងមិនអាចសង្គ្រោះទាន់បណ្តាលឲ្យមានពលករស្លាប់ជាបន្តបន្ទាប់ដល់ទៅ៦នាក់ ក្នុងនោះក្រុមគ្រូពេទ្យកំពុងដឹកពលករតានរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំនួន ១០នាក់ទៀតមិនដឹងថាពលករទាំង១០នាក់នោះអាចសង្គ្រោះបានរឺអត់ទេ។

លោក អ៊ុំ រាត្រីបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពលករដែលស្លាប់នោះកំពុងធ្វើការទំនាក់ទំនងទៅគ្រួសារមកយកសពទៅធ្វើបុណ្យនៅផ្ទះរាងៗខ្លួនហើយ។

ចំណែកពលករទាំង១០ដែលសង្គ្រោះបន្ទាន់នោះក្រុមគ្រួពេទ្យកំពុងយកចិត្តទុកដាក់ជួយសង្គ្រោះយ៉ាងខ្លាំងផងដែរសង្ឃឹមថាពលករទាំង១០នាក់នេះអាចសង្គ្រោះបានទៅចុះ៕

វ៉ាន ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១១ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម៤៩ នាទីutes មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ឧបត្ថម្ភទឹកពិសាប្រណិត វី-អាកទីវ និងភេសជ្ជៈកីឡា វី-អាកទីវ រាប់ម៉ឺនដប/កំប៉ុង សម្រាប់ព្រឹត្តិការណ៍ «ច្រៀងចម្រៀងជាតិ»

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម