KPT+
អ្នកវិទ្យាសាស្ត្រពិសោធឃើញប្រូតេអ៊ីនពន្យារភាពចាស់ និងធ្វើឱ្យអាយុវែង
ក្រុមអ្នកវិទ្យាសាស្រ្តមកពីសហរដ្ឋអាមេរិក នាពេលនេះ កំពុងរក និងសម្គាល់ឃើញនូវប្រូតេអ៊ីនម្យ៉ាង នៅក្នុងដំណាក់កាលពិសោធលើសត្វកណ្តុរ ដែលបង្កឲ្យពួកវាមានអាយុរស់នៅបានយូរជាងមុន និងមិនឲ្យងាយចាស់។ អុីចឹងចង់ដឹងថា វានឹងអាចឲ្យមនុស្សមិនចាស់ និងអាយុវែងបានដែរអត់?

ក្រុមអ្នកស្រាវជា្រវមកពីសាកលវិទ្យាល័យវេជ្ជសាស្រ្ត វ៉ាស៊ីងតោន រដ្ឋ Missouri សហរដ្ឋអាមេរិក បានសម្គាល់ឃើញក្នុងការពិសោធថា មានអង់ស៊ីម (សារធាតុជំរុញឲ្យមានប្រតិកម្មផ្សេងៗក្នុងរាងកាយ) ឈ្មោះ eNAMPT ធ្វើឲ្យមានបម្រែបម្រួលគួរឲ្យកត់សម្គាល់។ នៅក្នុងការពិសោធដែលបានបោះផ្សាយលើ ព្រឹត្តិប័ត្រវេជ្ជសាស្រ្ត Cell Metabolism របស់អាមេរិក បានឲ្យឃើញថា នៅពេលអ្នកវិទ្យាសាស្រ្តយកសមាសធាតុប្រូតេអ៊ីនទាំងនោះ បញ្ចូលក្នុងរាងកាយរបស់ សត្វកណ្តុរ ឃើញថា សត្វកណ្តុរនោះបានកើនអាយុរស់នៅរហូតដល់១៦ភាគរយ។
ក្នុងព្រឹត្តិប័ត្រដដែលបានបង្ហាញបញ្ជាក់ទៀតថា គេពិសោធលើកណ្តុរចាស់ ដោយយកប្រូតេអ៊ីនជាសមាសធាតុពីក្នុងសត្វកណ្តុរវ័យក្មេង ទៅដាក់ក្នុងខ្លួនកណ្តុរចាស់ លទ្ធផលវាអាចរស់នៅបានយូរជាងមុន ពោលគឺពីអាយុប្រហែល ២,៤ឆ្នាំ ទៅ២,៨ឆ្នាំ ហើយលើសពីនេះ កណ្តុរចាស់ទាំងនោះ ស្រាប់តែមានទម្លាប់គេង និងសកម្មភាពក្លៀវក្លាសកម្មដូចកណ្តុរវ័យក្មេង ហើយមានរោមស្អាតភ្លឺថ្លាទៀតផង។

លោកសាស្រ្តាចារ្យសញ្ជាតិអាមេរិក ដើមកំណើតជប៉ុន Shin-Ichiro Imai ជាក្រុមការងារស្រាវជ្រាវមកពីសាកលវិទ្យាល័យខាងលើបាននិយាយថា៖ ” ពួកយើងអាច ព្យាករណ៍ និងរកឃើញរឿងនេះគួរឲ្យភ្ញាក់ផ្អើលមែន ដោយឃើញកណ្តុរមានអង់ស៊ីម eNAMPT នេះអាចរស់បានយូរ ហើយសកម្មដូចកណ្តុរវ័យក្មេង។ នេះជារឿងមួយ តែពួកយើងនៅមិនទាន់ដឹងទេថា នីតិវិធីនេះ អាចដំណើរការលើមនុស្សបានឬអត់ រឿងនេះ យើងពិតជាចង់ដឹង និងសិក្សាបន្ត ថាតើ វាអាចជួយមនុស្ស បង្ការមិនឲ្យចាស់ រស់នៅបានយូរ និងសកម្មដូចវ័យជំទង់ឬអត់?”៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ១០យ៉ាង ធ្វើបានជារាល់ថ្ងៃ ធានាសុខភាពល្អ អាយុវែង
ចុចអាន៖ គន្លឹះ ៦ យ៉ាងធ្វើឲ្យមុខក្មេងជាងវ័យ មិនងាយចាស់មុនអាយុ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


