កីឡា
ប្រធានក្រុមម៉ាឡេស៊ីព្រមាន«កម្ពុជាមិនដូចពីមុនទេ ត្រូវប្រយ័ត្នមែនទែន»
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី កីឡាករ Aidil Zafuan Radzak បានស្វែងយល់ច្រើនពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងបានព្រមានដល់ក្រុមរបស់ខ្លួនថា ត្រូវតែប្រុងប្រយ័ត្នមែនទែន នៅពេលក្រុមទាំងពីរត្រូវប៉ះគ្នាបើកឆាកពូល B ពាន AFF Cup នៅប្រទេសសិង្ហបុរីវេលាម៉ោង៤:៣០នាទីល្ងាចនេះ។
ដាក់គោលដៅឡើងឲ្យវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFF Cup ឆ្នាំនេះ ម៉ាឡេស៊ីបានប្តេជ្ញាដាច់ខាតត្រូវតែយកឈ្នះកម្ពុជាដើម្បីទទួលបាន៣ពិន្ទុបង្កើនទំនុកចិត្តប្រកួតបន្ទាប់ក្នុងវគ្គសន្សំពិន្ទុតាមពូល។
ទោះបីជាយ៉ាងណា ប្រធានក្រុមវ័យ៣៤ឆ្នាំ Aidil បានរកឃើញថា ក្រុមកម្ពុជាមិនមែនជាក្រុមដែលងាយស្រួលយកឈ្នះដូចពីមុនទេ។

កីឡាករបម្រើការពារកណ្តាលនិយាយថា ៖«យើងបានសិក្សាពីហ្គេមរបស់កម្ពុជាច្រើន។ ពួកគេពិតជាខុសប្លែកស្ទើរទាំងស្រុងឥឡូវនេះ បើប្រៀបធៀបនឹងយើងឃើញកាលពីឆ្នាំ២០១៨»។
«របៀបលេងរបស់ពួកគេខុសប្លែក។ ពួកគេលេងគ្រប់គ្រងបាល់។ យើងមិនអាចគិតថា ពួកគេគ្មានហានិភ័យដូចពីមុន ឬគិតថា ងាយស្រួលឈ្នះនោះទេ។ កម្ពុជាផ្លាស់ប្តូរច្រើនណាស់ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ»។
ទន្ទឹមជាមួយគ្នានេះ ប្រធានក្រុមម៉ាឡេស៊ីទទួលស្គាល់ថា ម៉ាឡេស៊ីត្រៀមខ្លួនមិនបានល្អទេដោយសារកីឡាករជាប់ប្រកួតលីគ។ វាមិនងាយស្រួលសម្រាប់ក្រុមយកឈ្នះនោះទេ ពីព្រោះលីគប្រើពេលយូរ។
កីឡាករ Aidi មានប្រធានពិសោធច្រើនលើឆាកអន្តរជាតិក្នុងនោះធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិម៉ាឡេស៊ីលើឆាកអន្តរជាតិបាន៩៣ដង និងជាកីឡាករដ៏សំខាន់ដើម្បីជំរុញនាំផ្លូវកីឡាករវ័យក្មេង។
សម្រាប់ក្រុមជម្រើសជាតិកម្ពុជាបានឈប់សម្រាកយូរជាងម៉ាឡេស៊ីដោយសារលីគកំពូលកម្ពុជាបានចប់មុនម៉ាឡេស៊ី៩ថ្ងៃ។

គិតចាប់តាំងពីឆ្នាំ១៩៩៦មក ក្រុមកម្ពុជា និងម៉ាឡេស៊ី ធ្លាប់ជួបគ្នា៣ដងក្នុងវគ្គចែកពូលសន្សំពិន្ទុនៃពានរង្វាន់នេះ។ សម្រាប់ការជួបគ្នាទាំង៣នេះកម្ពុជាមិនដែលឈ្នះម៉ាឡេស៊ីឡើយ ប៉ុន្តែបានកាត់បន្ថយពីគេស៊ុតចូលគ្រាប់ច្រើនមកតិច។
- ឆ្នាំ ២០០០៖ ម៉ាឡេស៊ី ៣-០ កម្ពុជា
- ឆ្នាំ ២០០១៦៖ ម៉ាឡេស៊ី ៣-២ កម្ពុជា
- ឆ្នាំ ២០១៨៖ កម្ពុជចា ០-១ ម៉ាឡេស៊ី
អានអត្ថបទពាក់ព័ន្ធ៖ វិភាគ បើកឆាកពូល B កម្ពុជាប៉ះម៉ាឡេស៊ី ល្ងាចនេះ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Straitstimes
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


