Connect with us

សុខភាព

វីតាមីន​ C ជួយកាត់បន្ថយហានិភ័យពីជំងឺផ្សេងៗជាច្រើនមុខ

បានផុស

នៅ

វីតាមីន C ជាវីតាមីនមួយក្នុងចំណោមវីតាមីនចាំបាច់ដែលរាងកាយយើងត្រូវការ។ ជាទូទៅ ស្រ្តីគួរ​ញ៉ាំវីតាមីន C ចាប់ពី​ ៧៥ មិល្លីក្រាម និងបុរស ៩០ មិល្លីក្រាមក្នុងមួយថ្ងៃ អាច​តាមរយៈអាហារ ឬអាហារបំប៉ន ព្រោះថា​វីតាមីន ​​C មានអត្ថ​ប្រយោជន៍ជាច្រើនសម្រាប់សុខភាព។

អាចកាត់បន្ថយអាត្រាប្រឈមជំងឺរ៉ាំរ៉ៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលជួយប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លាំង ដោយការពារ​កោសិកាទទួលរងការខូចខាតពីពពួករ៉ាឌីកាលសេរី។ នៅពេលមានការប្រមូលផ្តុំរ៉ាឌីកាល់សេរី​កាន់តែច្រើន គឺអាចបង្កឲ្យមានអាការៈ Oxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុ​ប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) ដែលអាចទាក់ទងទៅនឹងជំងឺរ៉ាំរ៉ៃជាច្រើន។

អាចជួយគ្រប់គ្រងសម្ពាធឈាមខ្ពស់

សម្ពាធឈាមខ្ពស់ជាកត្តាចម្បងនាំឲ្យមានជំងឺបេះដូង។ ការសិក្សាជាច្រើនបង្ហាញថា វីតាមីន C អាចជួយ​កាត់បន្ថយកម្រិតសម្ពាធឈាម។

អាចកាត់បន្ថយហានិភ័យជំងឺបេះដូង

Heart disease continues to be the No.1 cause of death in the U.S.

ជំងឺបេះដូងអាចបណ្តាលមកពីសម្ពាធឈាមខ្ពស់ ខ្លាញ់អាក្រក់ LDL ខ្ពស់ និងខ្លាញ់ល្អ HDL ទាប ប៉ុន្តែ​វីតាមីន C អាចជួយកាត់បន្ថយកត្តាទាំងនេះ។ ការសិក្សាជាច្រើនបានឲ្យដឹងថា វីតាមីន C អាចជួយ​កាត់បន្ថយកម្រិតកូលេស្តេរ៉ូលក្នុងឈាម និងខ្លាញ់ទ្រីគ្លីស៊ីរីត (Triglyceride) បើទោះបីជាអ្នកវិទ្យាសាស្ត្រ​មិន​ច្បាស់​ថា ​លទ្ធផលនេះមកពីការញ៉ាំអាហារដែលសម្បូរវីតាមីន C ឬអាហារផ្សេងៗ​ទៀតក្នុង​របបអាហារ។ ជារួម ការទទួល​វីតាមីន C យ៉ាងតិចណាស់ ៥០០ មិល្លីក្រាមក្នុងមួយថ្ងៃ​ អាចកាត់​បន្ថយអាត្រាប្រឈមជំងឺបេះដូង។

អាចកាត់បន្ថយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម និងប្រគ្រីវ

អាការៈប្រគ្រីវឈ្មោះរោគសរសៃកើតនៅជើង បណ្ដាលឲ្យញាក់កន្ដ្រាក់ ស្ពឹកស្រពន់ អាចកើតឡើងនៅពេលដែលមានអាស៊ីតអ៊ុយរិចក្នុងឈាមច្រើន។ អាស៊ីត​អ៊ុយរិចគឺជាសំណល់ដែលផលិតមកដោយរាងកាយ។ ការសិក្សាជាច្រើនបានបង្ហាញថា វីតាមីន C អាចជួយកាត់បន្ថយកម្រិតអាស៊ីតអ៊ុយរិចក្នុងឈាម ដែលអាចបង្ការជំងឺប្រគ្រៀវ។

អាចបង្ការការខ្វះជាតិដែក

What is the best time of the day to have Vitamin C? | The Times of India

ជាតិដែកជាសារធាតុចិញ្ចឹមសំខាន់ដែលរាងកាយត្រូវការក្នុងការបង្កើតនូវកោសិកាឈាមក្រហម និង​ដឹកជញ្ជូនអុកស៊ីសែនទៅកាន់រាងកាយ។ វីតាមីន C អាចជួយរាងកាយក្នុងការស្រួបយកជាតិដែកពី​អាហារ ជាពិសេសអ្នកតមសាច់ដែលជាប្រភពនៃជាតិដែក។ ជាទូទៅ ញ៉ាំវីតាមីន C ១០០ មិល្លី​ក្រាម អាចជួយការស្រូបយកជាតិដែកបាន ៦៧%។ ដូចនេះ វីតាមីន C អាចជួយកាត់បន្ថយហានិភ័យកើតជំងឺស្លេកស្លាំងដោយសារខ្វះជាតិដែក

ជួយប្រព័ន្ធភាពស៊ាំឲ្យកាន់តែខ្លាំង

វីតាមីន C ជួយជំរុញការផលិតនៃកោសិកាឈាមស (lymphocytes និង phagocytes) ដែលអាចជួយ​ការពាររាងកាយពីការឆ្លងជំងឺផ្សេងៗ។ វីតាមីន C ក៏ជួយឲ្យដំណើរការនៃកោសិកាឈាមសឲ្យ​មានប្រសិទ្ធភាព និងការពារកោសិកាឈាមសទាំងនេះពីពពួករ៉ាឌីកាលសេរី។ បន្ថែមពីនេះទៀត វីតាមីន​នេះក៏ជាផ្នែកសំខាន់នៃប្រព័ន្ធការពារស្បែកដែរ។ ការសិក្សាក៏បានឲ្យដឹងថា វីតាមីន C នេះអាចជួយ​ក្នុងព្យាបាលមុខរបួសឲ្យឆាប់ជា។

ការពារការចងចាំ និងការគិតនៅពេលកាន់តែចាស់

ការសិក្សាបានលើកឡើងថា Oxidative Stress និងការរលាកនៅជិតខួរក្បាល ឆ្អឹងខ្នង និងសរសៃ​ប្រសាទ អាចបង្កឲ្យកើតជំងឺវង្វេង (Dementia)។ វីតាមីន C ត្រូវបានគេស្គាល់ថាជាសារធាតុ​ប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងមួយ ដូចនេះនៅពេលវីតាមីន C មានកម្រិតទាប អាចមានទំនាក់ទំនង​ទៅនឹងការចុះខ្សោយសមត្ថភាពក្នុងការគិត និងការចងចាំ។ លើសពីនេះទៀត ការសិក្សាបាន​បង្ហាញថា មនុស្សដែលមានជំងឺវង្វេង អាចមានកម្រិតវីតាមីន C ទាប និងការញ៉ាំវីតាមីននេះ​ក្នុងកម្រិតខ្ពស់ មានផលវិជ្ជមានទៅលើការគិត និងចងចាំនៅពេលកាន់តែចាស់ទៅ។ ទោះបីជាបែប​នេះ ការសិក្សាទៅលើមនុស្សទាក់ទងទៅ​ឥទ្វិពលនៃវីតាមីននេះទៅ​លើសុខភាពនៃប្រព័ន្ធសរសៃ​ប្រសាទ នៅត្រូវការបន្ថែមទៀត។

វីតាមីន C មាននៅក្នុងបន្លែ និងផ្លែឈើជាច្រើន ដូចជា ផ្លែក្រូច ស្ត្រប៊ឺរី គីវី ម្ទេសប្លោក និងខាត់ណាខៀវ ​ជាដើម៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ឧកញ៉ា​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី បង្ហាញពីការទទួលទានវីតាមីន C ដែលត្រឹមត្រូវ

ចុចអាន៖ វេជ្ជបណ្ឌិត ណែនាំ ៣ យ៉ាង គួរដឹង មុនពេលទទួលទានវីតាមីន C ជាប្រចាំថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ ម៉ោង មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

សន្តិសុខសង្គម២១ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

សន្តិសុខសង្គម១៩ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

នយោបាយ៤ ម៉ោង មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម