Connect with us

ព័ត៌មានអន្ដរជាតិ

កាណាដា លួចតាមដានទិន្នន័យទូរស័ព្ទ ៣៣ លានគ្រឿង ចាប់តាំងពីផ្ទុះកូវីដ

បានផុស

នៅ

ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសកាណាដា (PHAC) ទទួលស្គាល់ថាបានលួចតាមដានទូរស័ព្ទចំនួន ៣៣ លានគ្រឿងដោយសម្ងាត់ អំឡុងពេលជំងឺរាតត្បាតកូវីដ ១៩ ដើម្បីពិនិត្យការធ្វើដំណើរ ឬចលនាប្រជាជនរបស់ខ្លួន ក្នុងអំឡុងពេលវិធានការបិទខ្ទប់ប្រទេស ។

យោងតាមកាសែត Blacklock បានឲ្យដឹងថា PHAC បានទិញទីតាំង និងទិន្នន័យការធ្វើដំណើរពីក្រុមហ៊ុនទូរគមនាគមន៍យក្ស Telus របស់ប្រទេសកាណាដា ដើម្បីស្វែងយល់ពីទំនាក់ទំនងដែលអាចកើតមានរវាងការធ្វើដំណើររបស់ប្រជាជននៅក្នុងប្រទេសកាណាដា និងការរីករាលដាលនៃជំងឺកូវីដ ១៩ ។

ទន្ទឹមនោះ អ្នកតំណាងដែលមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា អង្គការសុខភាពសាធារណៈគ្រោងនឹងបន្តតាមដានការធ្វើដំណើរ ឬចលនាប្រជាជនយ៉ាងហោចណាស់ ៥ ឆ្នាំខាងមុខ ដើម្បីគ្រប់គ្រងជំងឺឆ្លងផ្សេងទៀត ការពារជំងឺរ៉ាំរ៉ៃ និងសុខភាពផ្លូវចិត្តជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ ការពារខ្លួន! អ្នកដំណើរតាមយន្តហោះមានហានិភ័យឆ្លង Omicron ២ ទៅ ៣ ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម