ព័ត៌មានអន្ដរជាតិ
យន្តហោះអាកាសចរណ៍ វៀតណាម រងការគំរាមបាញ់ទម្លាក់ (មានវីដេអូ)
យន្តហោះអាកាសចរណ៍ Vietnam Airlines ដែលហោះហើរពីអាកាសយានដ្ឋាន Narita របស់ប្រទេសជប៉ុនទៅកាន់ទីក្រុងហាណូយ ត្រូវបានបង្វែរទិសដៅទៅកាន់អាកាសយានដ្ឋានជប៉ុនមួយផ្សេងទៀត បន្ទាប់ពីមានអ្នកខលទូរស័ព្ទចូលគំរាមថា យន្តហោះនឹងត្រូវបាញ់ទម្លាក់លើឈូងសមុទ្រតូក្យូ ។

នៅម៉ោង ១១ និង ១០ នាទីព្រឹក ពោលប្រហែល ៤០ នាទី បន្ទាប់ពីយន្តហោះបានហោះជាមួយអ្នកដំណើរ ៤៧ នាក់ អាកាសយានិក ៣ នាក់ និងអ្នកបម្រើ ១២ នាក់នៅលើយន្តហោះ ការិយាល័យរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសជប៉ុនបានទទួលទូរស័ព្ទគំរាមពីបុរសម្នាក់ដែលនិយាយភាសាជប៉ុន ប៉ុន្តែអះអាងថាជាជនជាតិអាមេរិក ។
ជនអនាមិកដែលហៅទូរសព្ទមកនោះបានគំរាមថា “យន្តហោះ VN5311 គួរត្រឡប់មកអាកាសយានដ្ឋាន Narita វិញល្អជាង ឬក៏ចង់ត្រូវបាញ់ទម្លាក់នៅពេលឆ្លងកាត់ឈូងសមុទ្រតូក្យូ” ។ ក្រោយមកនៅពេលអ្នកទទួលការហៅទូរស័ព្ទសុំឲ្យបុរសនោះផ្ញើសារឡើងវិញ ជនអនាមិកបាននិយាយថា “ខ្ញុំកំពុងរៀបចំបាញ់យន្តហោះ VN5311 នៅពេលដែលហោះលើឈូងសមុទ្រតូក្យូ” ។

ក្រោយមកយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Fukuoka ដោយសុវត្ថិភាពនៅម៉ោង ១ និង ០២ នាទីរសៀល បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ឲ្យក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ស្នើសុំការអនុញ្ញាតពីអាជ្ញាធរជប៉ុនក្នុងការចុះចតយន្តហោះនៅអាកាសយានដ្ឋាន Fukuoka ។
ទន្ទឹមនោះ អាជ្ញាធរជប៉ុនក៏បានទៅមើលអាកាសយានដ្ឋាន ហើយបាននិយាយជាមួយក្រុមអាកាសយានិក និងអ្នកដំណើរដើម្បីវាយតម្លៃស្ថានភាព ។ បន្ទាប់ពីរកមិនឃើញសញ្ញាមិនប្រក្រតី និងចាត់ទុកថាវាមានសុវត្ថិភាពក្នុងដំណើរការនោះ យន្តហោះ VN5311 ត្រូវបានអនុញ្ញាតឲ្យចាកចេញពីអាកាសយានដ្ឋាន Fukuoka ទៅកាន់ទីក្រុងហាណូយ ហើយយន្តហោះបានចុះចតនៅទីក្រុងហាណូយនៅម៉ោង ៦ និង ១២ នាទីល្ងាច ។

គួរបញ្ជាក់ថា យន្តហោះ VN5311 គឺជាជើងហោះហើរលើកដំបូងរវាងវៀតណាម និងជប៉ុន បន្ទាប់ពីផ្អាកជិត ២ ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VNExpress
ចុចអាន ៖ បិទ វៀតណាម តែ ចិន បើកច្រកព្រំដែនឲ្យ ថៃ ដឹកផលិតផលចូល

-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ