ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន ជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្ស សម្រាប់បវេសនការថ្មី
ប៉ៃលិន ៖ មានប្រសាសន៍លើកឡើងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២១ ២០២២ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកស្រី បាន ស្រីមុំ ជំរុញលើកទឹកចិត្ត ដល់សិស្សានុសិស្ស សម្រាប់បវេសនការថ្មី ត្រូវខិតខំរៀនសូត្រយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ជាមួយគ្នានេះប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ មានន័យថាប្រជាពលរដ្ឋ ត្រូវមានការអប់រំខ្ពស់ មានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅ ដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា និងនៅក្នុងគ្រួសារ។

បើយោងតាមរបាយការណ៍ លោក តង់ ធារ៉ា ប្រធាន មន្ទីរ អប់រំ យុវជន និង កីឡា ខេត្ត ប៉ៃលិន បានឱ្យ ដឹងថា ឆ្នាំសិក្សាថ្មី២០២១-២០២២ គ្រឹះស្ថាន សិក្សា សាធារណៈ ទូទាំង ខេត្ត នឹង ដំណើរការរៀន និងបង្រៀន មានមធ្យមសិក្សា ៩កន្លែង វិទ្យាល័យ ចំនួន០២ កន្លែង និងអនុវិទ្យាល័យ ចំនួន០៧ កន្លែង មានសិស្សសរុប ៥៧២៣ នាក់ ក្នុងនោះស្រី ៣១១៦ នាក់ បឋមសិក្សា សាធារណៈ និងឯកជន ចំនួន ៥៦សាលា មានសិស្សសរុប ១១៧៥៤ ស្រី ៥៦៩៥ នាក់ មេតេយ្យ សាធារណៈ មត្តេយ្យ សហគមន៍ និងមត្តេយ្យឯកជន ២០៦០ នាក់ ស្រី ៨៣៧នាក់ ។ បុគ្គលិក អប់រំ សរុប ៨២៥ នាក់ ស្រី ៤០១នាក់ផងដែរ។

ក្នុងពិធីនោះដែរ លោកស្រី បាន ស្រី អភិបាលខេត្ត ក៏លើកទឹកចិត្ត ដល់យក្មួយៗសិស្សានុសិស្ស សម្រាប់បវេសនការថ្មីនេះ ត្រូវខិតខំរៀនសូត្រយកចំណេះដឹងពីលោកគ្រូអ្នកគ្រូ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន។ ក្រៅពីការសិក្សានៅសាលារៀន ក្មួយៗ គួរឆ្លៀតពេលរៀនជំនាញបច្ចេកទេស ធ្វើការដាំដុះបន្លែ ដំណាំហូបផ្លែ និងចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីជួយសម្រួលបន្ទុកគ្រួសារ និងបង្កើនជំនាញសម្រាប់ខ្លួនឯង ។

ក្នុងឱកាសនោះដែរ លោកស្រី ក៍ បានកោតសរសើរដល់លោកគ្រូអ្នកគ្រូ បុគ្គលិកអប់រំ និងថ្នាក់ដឹកនាំមន្ទីរអប់រំ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពី បង្ហាត់បង្រៀនដល់សិស្សានុសិស្ស ទោះឋិតក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមរយៈការបង្រៀនផ្ទាល់និងការបង្រៀន ពីចំងាយ (អនឡាញ )។

លោកស្រីអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន ហើយខិតខំរៀនសូត្រដើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ជាធនធានមនុស្សជួយសង្គមអោយមានការរីកចម្រើន ។ លោកស្រីបានបន្តថា ដើម្បីចៀសបានពីស្លាប់ដោយវីរុសកូវីដ១៩ បំលែងថ្មី (អូមីក្រុង) ក្មួយៗត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា ដូច្នេះសូមក្មួយៗ លោកគ្រូអ្នកគ្រូ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ សូមមកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា និងត្រៀមខ្លួន សម្រាប់ដូសទី៤ផងដែរ៕
ដោយ ៖ សេង សុវណ្ណារិទ្ធ













-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


