Connect with us

អាជីព

សញ្ញា ១០ យ៉ាង ចៅហ្វាយចង់ឲ្យយើងលាឈប់ពីការងារ ដោយមិនចាំបាច់និយាយត្រង់ៗ

បានផុស

នៅ

គ្មាននរណាម្នាក់ចង់ឲ្យជីវិតអាជីពខ្លួន មានអារម្មណ៍ដូចជារឿងកំប្លែង ម្ដងមកម្ដងទៅ លឹបល គ្មានលំនឹងច្បាស់លាស់នោះទេ។ ការ​ដែលមាន​ទំនាក់ទំនង ​ដ៏​តានតឹង​ ជាមួយ​អ្នកគ្រប់គ្រង​ អាចជា​សញ្ញា​មួយ​ ដែល​អ្នក​គួរតែ​ឈប់​ពី​ការងារភ្លាមៗ​។

យ៉ាងណាមិញ យើងក៏ត្រូវចេះសង្គេតមើលខ្លះៗ ប្រសិនបើមេកោយ ស្រាប់តែប្រែប្រួល លែងសូវនិយាយជាមួយយើងដូចពីមុន។

១ មិន​ទទួល​បាន​កិច្ចការថ្មី ប្លែក ឬពិបាកៗជាងអ្នកដទៃ

ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​ឡើយ ​ប្រសិន​បើ​ក្នុង​នាម​ជា​បុគ្គលិក​នឹងគេ​ឯងដែរ​ ក្នុង​ក្រុមហ៊ុន ​តែ​មិន​អាច​ទទួល​បាន​ការងារ​ល្អៗ​នឹង​គេ​ ឬម្រោងថ្មីៗណាមួយឡើយ។ នោះ​ក៏​ដល់​ពេល​ត្រូវ​គិត​ដែរ​ថា​ ចៅហ្វាយឬមេកោយកំពុងមានមានគម្រោងចង់បញ្ឍប់យើង តែមិននិយាយទល់មុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ មិនទទួលបានការគាំទ្រសម្រាប់ការរីកចម្រើនអាជីព

ធ្វើ​ការងារ​ជា​ក្រុម ​ក្នុង​កន្លែង​មួយ ​បើ​គ្មាន​ការ​លើកទឹកចិត្ត​ គ្មាន​ការ​គាំទ្រ​ទេ​នោះ​ ដូចជា​នៅ​ភព​ងងឹត​ គ្មាន​ទិសដៅ​ឡើយ។ដូច្នេះ​ការងារ​មួយ​ ត្រូវ​មាន​ការ​គាំទ្រ​ពី​គ្នា​ ទើប​ទទួល​បាន​ជោគជ័យ។

៣ ចៅហ្វាយ​តែង​ចៀសវាង​យើង

បើ​ជួប​ហេតុការណ៍​នេះ​ច្រើន​ដង​ដដែលៗ​ គួរមាន​វិធានការ​សម្រាប់​ខ្លួនឯង។ សាក​គិត​មើល ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​តែ​មួយ ​តែ​មេកោយ​បែជា​មិន​មើល​មុខ​យើង​ មិន​ជជែក​រាក់ទាក់​ដូចមុន ​ហើយ​ច្រើន​តែ​ដើរ​ចៀស​ពី​យើង។ ស្រម៉ៃមើលអារម្មណ៍បែបនេះ កន្លែងធ្លាប់ស្និតស្នាល ប្រែជាដូចអ្នកដទៃ។

៤ កិច្ចការប្រចាំថ្ងៃរបស់អ្នក ត្រូវបានគ្រប់គ្រងដោយអ្នកផ្សេង

ប្រសិនបើកិច្ចការយើង​ ធ្លាប់​ធ្វើ​ បែរ​ជា​មាន​អ្នក​ផ្សេង​ធ្វើ នេះនឹងធ្វើឲ្យយើងមានអារម្មណ៍មិនសប្បាយចិត្ត ឬអាក់អន់ចិត្តលែងមានអារម្មណ៍ធ្វើកិច្ចការងារសំខាន់ៗទៀត។

៥ អ្នកត្រូវបានដកចេញពីការប្រជុំ និងការសន្ទនាធំៗ

សាក​ស្រម៉ៃ​មើលសិន ​បើ​ពេល​ប្រជុំ​ធំៗ ​ឬ​មាន​ការ​សន្ទនា​នៃ​ជំនួប​ធំៗ​ ស្រាប់​តែ​អត់​មាន​យើង​ តើ​គិត​យ៉ាង​ម៉េច។ ប្រសិនបើ​មាន​បញ្ហា​ធំ​នេះ​កើតឡើង ​គួរ​ជួប​និយាយ​ជាមួយ​ចៅហ្វាយនាយ​សិន ទល់មុខឬស្ងាត់ៗសិនក៏បាន។

៦ អត្ថប្រយោជន៍ ឬ​ការងារ​បាន​ផ្លាស់ប្ដូរ

ធ្លាប់តែទទួលបានការងារល្អៗ ឬអត្ថប្រយោជន៍ពីរឿងទាំងនេះ ប៉ុន្តែនៅសុខៗបែរជាត្រូវផ្លាស់ប្ដូរ មិនមែនជាយើងទៅវិញ។ អ្នកមានអាម្មណ៍យ៉ាងណា ប្រសិនបើខ្លួនឯងកំពុងស្ថិតក្នុងស្ថានភាពបែបនេះ។ យ៉ាងណាមិញ ចង់ឬមិនចង់ អ្នកក៏ត្រូវប្រឈមនឹងកិច្ចការងារនោះដដែល។

៧ ចៅហ្វាយ​លាក់បាំង ឬ​បន្ទាបបន្ថោក​ស្នាដៃ​យើង

ការងារ​យើង​ធ្វើ​អស់​ពី​សមត្ថភាព ​បែរ​ជា​មេកោយ​ដែល​តែង​មើល​បំណាំ​យើង​ បែរ​មក​ចោទ​ ហើយ​និយាយ​ពាក្យ​មិនល្អ​ ឬ​ភាសា​មិន​ឲ្យ​តម្លៃ​ បន្ថោក​ ទម្លាក់​យើងឲ្យនៅក្រោមបុគ្គលិកទើបចូលថ្មី ឬអ្នកណាផ្សេងទៀត។ យើងធ្លាប់តែល្អ ធ្វើកិច្ចការងារមិនដែលមានបញ្ហា ត្រូវមកមានបញ្ហាជាមួយចៅហ្វាយ តើពិបាកចិត្តយ៉ាងណា។

៨ អ្នកគ្រប់គ្រងតែងរារាំង ការប្រាស្រ័យទាក់ទងយើង ជាមួយមិត្តរួមការងារ

ស្ថិតក្នុងស្ថានភាពមួយ ធ្លាប់តែសប្បាយជុំមិត្តរួមការងារ ជុំជាមួយមេកោយ ប៉ុន្តែនៅខុសៗ គាត់ក៏ព្យាយាមមិនឲ្យយើងជជែកគ្នា ជាមួយមិត្តក្នុងក្រុមទៅវិញ។ គាត់តែងសម្លឹងយើង តែងមើលបំណាំ តែងតែបន្ទោសថា យើងមិនគួរធ្វើបែបនេះ ឬនោះទៅតាមតែចិត្តគាត់នឹកឃើញ។

៩ ក្រុមហ៊ុនកំពុងរៀបចំផែនការ ដែលមិនរួមបញ្ចូលយើង ក្នុងជំនួបធំៗឬទៅកន្លែងនានា

ជាការពិត ក្រុមហ៊ុននីមួយៗ មិនថាតូចឬធំ តែងបញ្ជូនបុគ្គលិកខ្លួនឲ្យទៅជួប ជជែក ជាមួយអ្នកណាម្នាក់ ជាតំណាងគាត់ ឬរួមបញ្ចូលយើងទៅក្រេបចំណេះដឹងបន្ថែម ដើម្បីឲ្យយើងពូកែជាងនេះ។ តែគ្រប់យ៉ាងប្រែជាលែងដូចមុន ទាំងមេកោយធ្លាប់ស្និតស្នាល ប្រែជាមិនមើលមុខ លែងជិតស្និត ហើយលែងបង្ហាញការងារធំៗឲ្យយើងបន្ថែម។ វាមានន័យអ្វីដែលយើងត្រូវតែទ្រាំបន្ត។

១០ ដាក់ការងារណាយើងធ្វើមិនបាន ដើម្បីបានលេសដេញចេញ

នេះអាចជាវិធីសាស្រ្តចុងក្រោយ ដែលមេដឹកនាំរបៀបនេះតែងនិយមធ្វើដាក់កូនចៅ ដែលគេចង់ដេញចេញ ដោយមិនចាំបាច់និយាយទល់មុខ។ ជាធម្មតា មេកោយតែងទម្លាក់ការងារធ្ងន់ៗ ពិបាកឲ្យអ្នក ប្រសិនបើធ្វើមិនបាន នោះគាត់នឹងមានលេសថា យើងលែងចេះធ្វើការងារអស់ហើយ។ ធ្វើការងារយូរទៅ កាន់តែអន់ជាងក្មេងទើបនឹងចូល ហើយស្ដីឲ្យយើងនៅនឹងមុខគេឯងក៏មាន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ៧ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ៧ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១១ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ២៣ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម