វប្បធម៌ ជំនឿ
ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ
នរវិទ្យាជឿថា ច្រមុះគឺជាផ្នែកមួយដែលតំណាងឱ្យ “កំណប់ទ្រព្យ” ខណៈនរណាដែលមានទម្រង់ច្រមុះពិសេស ៣ ដូចខាងក្រោម គេជឿថាជាមនុស្សពេញប្រៀបដោយសំណាង និងរស់នៅប្រកបដោយសុភមង្គល។
១. ច្រមុះចៀម

ចាស់ពីដើមជឿថា អ្នកណាដែលមានទម្រង់ច្រមុះបែបនេះ នឹងជោគជ័យនៅពេលពួកគេពេញវ័យ ហើយពេលចាប់អាជីពនានា នោះនឹងរីកចម្រើន ព្រមទាំងងាយសម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួន។
មិនថាបុរសឬស្ត្រី បើមានលក្ខណៈច្រមុះចៀម ច្រើនតែជាមនុស្សមានមហិច្ឆតាខ្លាំងក្នុងការងារ និងជីវិត។ ដោយសារលក្ខណៈសម្បត្តិល្អពីកំណើត និងការប្រឹងប្រែងធ្វើការ នៅពេលដែលពួកគេឈានចូលវ័យកណ្តាល ផ្លូវសំណាងរបស់ពួកគេមានភាពងាយស្រួលឈានទៅរកសេចក្ដីរុងរឿង។ មិនតែប៉ុណ្ណោះ ជីវិតគ្រួសារនឹងភព្វប្រសព្វតែសុភមង្គល។
២. ច្រមុះក្តាន់

មនុស្ស ដែលមានទ្រង់ទ្រាយច្រមុះនេះ ជាទូទៅជាបុគ្គលមានការគិតគូរល្អិតល្អន់ ប្រយ័ត្នប្រយែង និងបុរាណបន្តិច។ ក្រៅពីនោះ ពួកគេចេះអធ្យាស្រ័យ និងចេះយោគយល់គ្នា ដូច្នេះហើយទើបពួកគេត្រូវបានមនុស្សជាច្រើនស្រឡាញ់ចូលចិត្ត។
មនុស្សភាគច្រើនដែលជាម្ចាស់ច្រមុះក្តាន់ តែងមានវាសនាកើតក្នុងគ្រួសារអ្នកមាន តាំងពីកុមារភាពមករស់នៅយ៉ាងប្រណីត។ ថ្វីត្បិតតែកើតមកមានទ្រព្យសម្បត្តិ និងរស់ស្រណុកសុខស្រួលក៏ដោយ ក៏មនុស្សទាំងនេះមិនរអ៊ូរទាំទេ ប្រសិនធ្វើការលំបាកៗ និងតែងតែឱ្យតម្លៃជីវិត។ ពួកគេច្រើនតែជាមនុស្សមានភាពចាស់ទុំ ហើយជីវិតពោរពេញដោយរីកចម្រើន និងរស់នៅដោយសប្បាយរីករាយមិនថាវ័យប៉ុនណានោះទេ។
៣. ច្រមុះសេះ

យោងទៅតាមនរវិទ្យា ច្រមុះរបស់សេះ ឬ Unicorn ត្រូវបានចាត់ទុកជាមនុស្សពិសេសជាងគេ ព្រោះទម្រង់នេះជានិមិត្តរូបនាំមកនូវទ្រព្យសម្បត្តិ និងលុយកាក់ដល់ម្ចាស់។
បុគ្កលរូបណាដែលមានច្រមុះពិសេសនេះ ធម្មតាជាប្រភេទមនុស្សដែលមានចក្ខុវិស័យល្អ និងជំនាញខាងសេដ្ឋកិច្ច។ មិនថាប្រុសឬស្រីទេ បើនរណាមានសំណាងបានច្រមុះ Unicorn ទៅថ្ងៃអនាគតគឺងាយនឹងល្បីណាស់ មិនថាពួកគេធ្វើអ្វីទេ ពួកគេនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុងដំណាក់កាលណាមួយក្នុងជីវិត អាជីពរបស់ពួកគេនឹងធ្លាក់ចុះខ្លាំង ប៉ុន្តែពួកគេនឹងឆាប់ទទួលបានទ្រព្យសម្បត្តិត្រឡប់មកវិញយ៉ាងច្រើន។
ជាការពិត ការរៀបរាប់ខាងលើ ជាសំណេរដោយ នរវិទ្យា ខណៈទម្រង់ច្រមុះរបស់មនុស្សម្នាក់ៗកើតចេញពីឪពុកម្ដាយរួចហើយ យើងមិនអាចកំណត់ថាស្អាត ឬអាក្រក់បានទេ។ ចំណែកមាន ឬក្រ ត្រូវកំណត់ដោយខ្លួនឯងដែរ មិនមែនពឹងតែលើជោគវាសនាខ្ទង់ច្រមុះល្អហើយ មិនប្រឹងប្រែងទេ បើមិនខំប្រឹង គ្មានអ្នកណាអាចដឹកនាំជីវិតឱ្យប្រសើរបានឡើយ៕
អត្ថបទ៖ សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


