សន្តិសុខសង្គម
អ្នកនាំពាក្យ ៖ គិតត្រឹមល្ងាចនេះ ពុំមានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នោះទេ
មន្ត្រីនាំពាក្យនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតមកដល់ម៉ោង ៤ល្ងាចថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ដែលជាថ្ងៃសែនចូលឆ្នាំចិន-វៀតណាមនេះ ពុំមានហេតុការណ៍គ្រោះអគ្គិភ័យ ឆេះផ្ទះប្រជាពលរដ្ឋ កើតឡើងនោះទេ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់កម្ពុជាថ្មីថា នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ ពុំមានករណីអគ្គិភ័យ ដែលឆេះទៅលើផ្ទះរបស់ប្រជាពលរដ្ឋទេ សម្រាប់ថ្ងៃសែនចូលឆ្នាំចិន-វៀតណាមនេះ គឺគ្រាន់តែមានករណីឆេះស្មៅមួយកន្លែង និងឆេះកក់មួយកន្លែង តែត្រូវកម្លាំងនគរបាលជំនាញ ចុះអន្តរាគមន៍ពន្លត់រួចរាល់ហើយ។
លោកបានបញ្ជាក់បន្ថែមថា ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺកម្លាំងសមត្ថកិច្ចជំនាញ ការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរាជធានីភ្នំពេញ បានត្រៀមខ្លួន ២៤ម៉ោង លើ២៤ម៉ោង ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ នៅពេលមានអគ្គិភ័យ កើតឡើងជាយថាហេតុណាមួយ។
ជាមួយគ្នានេះ អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានការអុជទាន ធុប សែនចូលឆ្នាំចិនរួចហើយ សូមពិនិត្យមើលឲ្យម៉ត់ចត់ មុនពេលចាកចេញពីផ្ទះ ឬក៏ទីតាំង សែននោះ ដើម្បីចៀសវាងកើតមានករណី អគ្គិភ័យជាយថាហេតុណាមួយ៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


