ព័ត៌មានអន្ដរជាតិ
ស្លាប់ច្រើននាក់ក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេស ហ្គីណេប៊ីស្សូ
រដ្ឋប្រហារដែលគេរាយការណ៍នៅប្រទេស ហ្គីណេប៊ីស្សូ ក្នុងតំបន់អាហ្វ្រិកខាងលិច បានបណ្តាលឲ្យសមាជិកកងកម្លាំងសន្តិសុខជាច្រើននាក់បាត់បង់ជីវិត។

លោកប្រធានាធិបតី Umaro Cissoko Embaló បាននិយាយថា ពេលនេះ ស្ថានភាពស្ថិតក្រោមការគ្រប់គ្រង ដោយលោកហៅវាថាជា “ការវាយប្រហារបរាជ័យ ប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ”។
កាលពីថ្ងៃអង្គារទី១ខែកុម្ភៈ ស្នូរគ្រាប់កាំភ្លើងបានផ្ទុះឡើងនៅជិតអគាររដ្ឋាភិបាល ក្នុងរដ្ឋធានី ប៊ីស្សូ ជាកន្លែងដែលប្រធានាធិបតីកំពុងចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយទាហានបានឃុំខ្លួនប្រធានាធិបតី និងរដ្ឋមន្ត្រីរបស់គាត់។

យោងតាមសេចក្តីរាយការណ៍ពីមូលដ្ឋានបានឲ្យដឹងថា ខ្មាន់កាំភ្លើងប្រដាប់ដោយអាវុធធុនធ្ងន់ បានវាយប្រហារវិមានរដ្ឋាភិបាល ខណៈដែលលោកប្រធានាធិបតី Embaló កំពុងជួបជាមួយនាយករដ្ឋមន្ត្រី Nuno Gomes Nabiam នៅខាងក្នុង។
បណ្តាមេដឹកនាំក្នុងតំបន់អាហ្រ្វិកខាងលិច បានហៅហេតុការណ៍នេះថាជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយបានជំរុញឲ្យទាហានត្រឡប់ទៅបន្ទាយវិញ។

ប៉ុន្តែអ្វីដែលបានកើតឡើងនៅតែមិនច្បាស់លាស់៖ គេមិនទាន់ដឹងថាតើនរណាជាខ្មាន់កាំភ្លើងនោះទេ ហើយប្រធានាធិបតីក៏មិនបានផ្តល់តួលេខពិតប្រាកដសម្រាប់អ្នកដែលត្រូវបានសម្លាប់ផងដែរ។
ក្នុងនាមជាប្រទេសក្រីក្របំផុតមួយនៅលើពិភពលោក អតីតអាណានិគមព័រទុយហ្គាល់មួយនេះ ធ្លាប់ឆ្លងកាត់រដ្ឋប្រហារ ឬប៉ុនប៉ងធ្វើរដ្ឋប្រហារចំនួនប្រាំបួនលើក ចាប់តាំងពីឆ្នាំ១៩៨០មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ខួប១ឆ្នាំនៃរដ្ឋប្រហារមីយ៉ាន់ម៉ា៖ ព្រឹត្តិការណ៍រញ្ជួយពិភពលោក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


