Connect with us

សន្តិសុខសង្គម

ឧត្តម​សេនីយ៍ឯក​ ​ឌី វិជ្ជា​ ចូល​រួម​បើក​សិក្ខា​សាលា​ បច្ចេក​ទេស​ស៊ើប​អង្កេត​បទ​ល្មើស​សម្អាត​ប្រាក់

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាគណៈអធិបតី បើកសិក្ខាសាលាស្តីពីបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ ដែលសហការជាមួយ​ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នៅសណ្ឋាគារកាំបូឌីយាណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាសិក្ខាសាលាដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ៣១ ខែមករា ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ រៀបចំឡើង ដើម្បីចែករំលែកផ្លាស់ប្តូរបទពិសោធន៍ និងជំនាញប្រឆាំងការសម្អាតប្រាក់ ព្រមទាំង​ការរៀបចំផែនការស៊ើបអង្កេត ក៏ដូចជាបច្ចេកទេសជនល្មើស​ប្រើប្រើប្រាស់ក្នុងការសម្អាតប្រាក់។

សិក្ខាសាលានេះ រៀបចំឡើងដោយ មានការចូលរួមចំនួន២៥នាក់ មកពីស្ថាប័នអង្គភាព​ពាក់ព័ន្ធ​ប្រឆាំង​ការសម្អាតប្រាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម