Connect with us

ជីវិតកម្សាន្ដ

Weir ឆ្នាំនេះវ៉ាដាច់ ជាតារាប្រុស ស្ថិតក្នុងបញ្ជី ដែលមហាជន​ ចង់ជូនផ្កាកុលាប ក្នុងថ្ងៃបុណ្យនៃក្ដី ស្រឡាញ់

បានផុស

នៅ

ការស្ទង់មតិទីក្រុងបាងកកបង្ហាញថា មនុស្ស ៧៩.៥ ភាគរយ ចាត់ទុកថា ផ្កាកុលាប មិនចាំបាច់សម្រាប់ ថ្ងៃនៃក្តីស្រឡាញ់ អាច​ឲ្យ​អ្វី​ផ្សេង​ជំនួស​វិញ ខណៈ​ ៥៩,៧ ភាគរយ ជា​ហេតុផល​សំខាន់ចង់ទិញ​ចង់​ឲ្យ​តារា​ប្រុស​គឺ Weir Sukolwat ខ្លាំង​បំផុត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកលវិទ្យាល័យ Bangkok Poll បានលាតត្រដាង​ការ​ស្ទង់មតិ​សាធារណជន ​អំពីផ្កា​កុលាប​ ក្នុង​ក្នុង​ឱកាស​ថ្ងៃ​១៤ កុម្ភៈ នៃ​ទិវា​​ក្ដី​ស្រឡាញ់ ។ ទិន្នន័យត្រូវបានប្រមូលពីមនុស្ស ១,១១៤ នៅទូទាំងប្រទេស​ ដោយការ​សម្ភាសន៍​តាម​ទូរស័ព្ទ។ នៅ​ចន្លោះ​ថ្ងៃ​ទី ៧ ដល់​ថ្ងៃទី ៩ ខែ​កុម្ភៈ មនុស្ស ៧៩.៥ ភាគរយ បាននិយាយថា ការ​ផ្ដល់​ផ្កា​កុលាប​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ឥឡូវ​នេះ ​មិន​ចាំបាច់ទេ។ ដោយសារតែស្នេហា​ អាចបង្ហាញ​តាមរបៀប​ផ្សេងៗ ខណៈដែល ២០.៥ ភាគរយ​បាននិយាយ​ថា វានៅតែចាំបាច់ ព្រោះផ្កាកុលាបគឺជានិមិត្តសញ្ញានៃទិវានៃក្តីស្រឡាញ់។

ទោះ​ជា​យ៉ាង​ណា ​នៅ​ពេល​សួរ​អំពី​តម្លៃ​ផ្កា​កុលាប ដែល​បាន​កើនឡើង​ខ្ពស់​ក្នុង​អំឡុងពេល​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ តើ​វា​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​ទិញ​របស់​អ្នកទេ? ៥៩.៧ភាគរយ បាននិយាយថា វា​បណ្តាល​ឲ្យ​ពួកគេ​បដិសេធ​មិន​ទិញ ​និង​ស្វែងរក​ជម្រើស​ផ្សេងទៀត ហើយ ១៥.៥ ភាគរយ បាននិយាយថា វាបណ្តាល​ឲ្យ​មានការទិញតិចជាងមុន និង ១២.៨ភាគរយ បាននិយាយ​ថា វា​មិនមែន​ ដោយសារ​តែពួកគេត្រូវបានរៀបចំជាមុនពីរឿងតម្លៃ។ចំណែកឯ ២៧.០ភាគរយ និយាយថា ពួកគេបានចែករំលែករបស់របរផ្សេងៗដូចជា ញ៉ាំអាហារ ដើរលេង និង ៨.០ភាគរយបាននិយាយថា “ខ្ញុំស្រឡាញ់អ្នក” គ្រប់គ្រាន់។

យ៉ាងណាមិញ ​បើ​ទោះ​ជា​និន្នាការ​បាន​ផ្លាស់ប្ដូរ​សម្រាប់ Valentine’s ឆ្នាំនេះ​ក្ដី ​តែយ៉ាងណា ក្នុងនោះគេសង្គេតឃើញថា ​ក៏មានតារា​​ដែលមហាជនចង់ជូនផ្កាកុលាបជាងគេ នោះគឺ​តារាប្រុសគឺ Weir Sukolwat​ ២២.៩ភាគរយ , Nadech Kugimiya ១២.៣ ភាគរយ និង Pope Thanawat ៨.៥ ភាគរយ។ ចំណែក​តារាស្រីៗ​មាន ២៩.៩ ភាគរយ Aum Patchrapa ២១,៤ ភាគរយ Bella Raneeនិង ១០.៧ ភាគរយ Yaya Urassaya៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រវត្តិទិវានៃក្ដីស្រឡាញ់ Valentine’s Day

ចុចអាន៖Aum បង្ហោះរូបក្នុងចម្ការក្រូចឆ្មារបញ្ចេញដើមទ្រូង ត្រូវអ្នកគាំទ្រខមិនព្រោងព្រាត ពីរូបរាងបច្ចុប្បន្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម