KPT+
វិធីដោះស្រាយអារម្មណ៍ដែលនឹករលឹក ចំពោះមនុស្សឃ្លាតចាកឆ្ងាយពីយើង
ធម្មជាតិរបស់មនុស្ស ត្រូវបានបង្កើតឡើង ដើម្បីជាផ្នែកមួយនៃសង្គម និងបង្កើតទំនាក់ទំនង ឲ្យគ្នាទៅវិញទៅមក។ នៅពេលដែលទំនាក់ទំនងកើតឡើងរវាងគ្នា នោះនឹងនាំឲ្យមានអារម្មណ៍មួយហៅថា “នឹក” ខណៈដែលភាគីនីមួយៗមិនបានឃើញមុខគ្នាយូរ ឬត្រូវបែកគ្នាដោយហេតុផលផ្សេងៗ។
ការដោះស្រាយការអាឡោះអាល័យ អាចជារឿងសាមញ្ញ ដូចជាការយកឧបករណ៍ទំនាក់ទំនងមកនិយាយជាមួយអ្នកដទៃ ឬការធ្វើដំណើរទៅទស្សនា ប៉ុន្តែតាមពិត វាប្រហែលមិនសាមញ្ញដូចក្នុងទ្រឹស្ដីទេ។ ដោយសារតែមនុស្សគ្រប់រូបមានហេតុផលផ្សេងៗគ្នា ។ យ៉ាងណាមិញ យើងខ្ញុំសូមណែនាំវិធីខ្លះៗ សម្រាប់ដោះស្រាយជាមួយបញ្ហាទាំងនោះ។
១ ឆ្លៀតពេលគិត ងាកមកមើលថែខ្លួនឯង

អារម្មណ៍សោកស្ដាយ ពិតជាឈឺចាប់ណាស់។ ប្រសិនបើអ្នកកាន់តែមានទំនាក់ទំនងគ្នា នោះនឹងកាន់តែនឹករលឹកគ្នាជាខ្លាំង។ ដែលទាំងនោះ នឹងប៉ះពាល់ដល់អារម្មណ៍ ប៉ុន្តែមិនត្រូវជាប់គាំងនឹងការអាឡោះអាល័យនោះយូរឡើយ។ ចូរទុកវានៅក្នុងចិត្ត ប៉ុន្តែកុំធ្វើឲ្យខ្លួនឯងរងទុក្ខ។ ត្រូវធ្វើខ្លួនឯងឲ្យសប្បាយចិត្ត ដោយងាកមកមើលថែខ្លួនឯង និងសម្រាកដោយចិត្តស្ងប់ស្ងាត់។ ការទទួលទានអាហារដែលមានជីវជាតិ ជួយឲ្យអារម្មណ៍ប្រសើរឡើង។ ការធ្វើលំហាត់ប្រាណ ជាពិសេសការដើរ អាចផ្ដល់ឲ្យអ្នកនូវភាពធូរស្រាល ពីអារម្មណ៍នឹករលឹកខ្លះៗដែរ។
២ ទុកពេលឲ្យខ្លួនឯងរៀនស្វែងយល់ពីអារម្មណ៍
ការព្រងើយកន្តើយនឹងការឈឺចាប់ ដែលបណ្ដាលមកពីការនឹករលឹក ហាក់ដូចជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ព្យាបាល ។ ប៉ុន្តែវិធីនេះមិនល្អទេ ព្រោះនឹងមានឥទ្ធិពលផ្ទុយពីអារម្មណ៍។ ការសង្កត់សង្កិនអារម្មណ៍ដែលធ្លាប់មានពីមុននឹងផ្ទុះកាន់តែខ្លាំងឡើង ហើយការផ្ដល់ពេលឲ្យខ្លួនឯង ដើម្បីយល់ពីអារម្មណ៍ នោះនឹងជាវិធីដ៏ល្អបំផុត។ ខណៈពេលដែលមានអ្នកមានអារម្មណ៍អាឡោះអាល័យ ជាមួយ ស្នេហា ការសោកសៅ ឬខឹង សូមក្រឡេកមើលអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នក ដោយមិនធ្វើឲ្យប៉ះពាល់ដល់អ្នកជុំវិញ។ បន្ទាប់មកមកស្វែងយល់ដោយនិយាយជាមួយខ្លួនឯង ហើយឱបខ្លួនឯង។ អ្នកអាចនឹងនិយាយថា “ការយកឈ្នះលើអារម្មណ៍ទាំងនេះ អាចជារឿងពិបាក។ ប៉ុន្តែនៅទីបញ្ចប់ អ្វីៗនឹងល្អ»។ វាគឺជាប្រយោគ ដែលជួយសម្រាលទុក្ខដែលប្រសើរ។
៣ ត្រូវមានទំនាក់ទំនងខ្លះជាមួយអ្នកដទៃ
អារម្មណ៍នៃការអាឡោះអាល័យ គឺជាការពិពណ៌នាដ៏ល្អនៃអារម្មណ៍ឯកោរបស់មនុស្សម្នាក់។ ហើយវាជារឿងធម្មតាទេក្នុងការមានអារម្មណ៍បែបនោះ រហូតដល់មាននរណាម្នាក់បំពេញឲ្យអ្នកនូវអារម្មណ៍ឯកោ។ ដែលនៅទីនេះគឺមិត្តភ័ក្ដិ ឬក្រុមគ្រួសារ ពួកគេសុទ្ធតែជាមនុស្សដែល ស្រលាញ់អ្នក ហើយពួកគេអាចបំពេញអារម្មណ៍នេះបាន។
អ្នកអាចបង្ហាញពីគំនិតរបស់អ្នកទៅកាន់គាត់។ ពួកគេអាចផ្តល់ការប្រឹក្សា ឬនាំយើងចេញពីអាកប្បកិរិយាធ្លាក់ទឹកចិត្ត ដោយសារការនឹករលឹក។ ទន្ទឹមនឹងនោះ ការនិយាយទៅកាន់មនុស្សក្នុងសង្គមផ្សេងៗ ឬស្តាប់បញ្ហារបស់អ្នកដទៃនឹងជួយកាត់បន្ថយអារម្មណ៍អាឡោះអាល័យរបស់អ្នកបានកាន់តែច្រើន។ ព្រោះអ្នកនឹងឃើញថា មនុស្សជាច្រើនក្នុងលោកមានបន្ទុកច្រើនជាងការអាឡោះអាល័យ។
៤ នាំខ្លួនឯងទៅរកសកម្មភាព ឬចំណូលចិត្ត

ចំណង់ចំណូលចិត្ត ឬសកម្មភាពកម្សាន្ត នឹងបង្កើនអារម្មណ៍ល្អ ហើយជាជំនួយក្នុងការរក្សាអារម្មណ៍នឹកផងដែរ។ ដូចជាមានគេនិយាយថា រកអ្វីសប្បាយចិត្តធ្វើ នោះអ្នកនឹងភ្លេចបាត់មួយភ្លែត។ ប៉ុន្តែមនុស្សមួយចំនួនប្រហែលជាខ្លាចក្នុងការរៀនអ្វីថ្មី។ វាពិបាកក្នុងការចាប់ផ្តើមតែម្នាក់ឯង ដូច្នេះអាចជ្រើសរើសធ្វើសកម្មភាពដែលមិនពាក់ព័ន្ធនឹងមនុស្សចម្លែក ដូចជាការរៀបចំផ្ទះឡើងវិញ ធ្វើសិប្បកម្ម សរសេរសៀវភៅ និងទៅលេងកីឡាក្រៅផ្ទះ ឬសកម្មភាពក្រៅ ទាំងអស់នេះអ្នកនឹងបន្ធូរអារម្មណ៍នឹកកាន់តែច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មានអារម្មណ៍ឈឺចាប់រ៉ាំរ៉ៃ កុំរង់ចាំស្ត្រេសទាន់ ឆាប់អនុវត្តវិធីនេះភ្លាម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


