KPT+
MST Writer រដូវកាលទី ២ ក្រោមប្រធានបទ«អ្នកនិពន្ធជុំវិញបឹងទន្លេសាប» ជាឱកាសសម្រាប់យុវវ័យ ចង់បញ្ចេញស្នាដៃ
ខណៈ MST Writer រដូវកាលទី១ បានបញ្ចប់ទៅដោយរលូន ក្នុងនោះគេឃើញមានអ្នកនិពន្ធវ័យក្មេងស្រករជាច្រើនបានបញ្ចេញស្នាដៃ នៅលើវេបសាយឌីជីថលរបស់អ្នកនិពន្ធ ម៉ីសន សុធារី។

ទន្ទឹមនោះ រាល់ស្នាដៃរបស់អ្នកនិពន្ធក្មេងៗ បានទាក់ទាញអ្នកអាន រហូតធ្វើឲ្យមានសន្ទុះនៃការអាន និងគាំទ្រកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។
យ៉ាងណាមិញ ដើម្បីជួយលើកតម្កើងរាល់ស្នាដៃប្អូនៗវ័យក្មេងជាច្រើន អ្នកនិពន្ធ ម៉ីសន សុធារី បានបើកឱកាសថ្មី សម្រាប់យុវវ័យបងប្អូនសិស្ស និស្សិត កវីនិពន្ធ អ្នកស្រឡាញ់ការអាននិងសរសេរទាំងអស់ ដែលមានដើមកំណើតមកពីខេត្តក្រុងជុំវិញបឹងទន្លេសាប ឬមានចំណាប់អារម្មណ៍សាកល្បងបទនិពន្ធដោយឡែក ឬរួមគ្នាជាមួយអ្នកនិពន្ធមកពីតំបន់ខាងលើ អាចចូលរួមជាមួយកម្មវិធី MST Writer រដូវកាលទី២ ក្រោមប្រធានបទ«អ្នកនិពន្ធជុំវិញបឹងទន្លេសាប»បាន។

គួរបញ្ជាក់ថា កម្មវិធី MST Writer រដូវកាលទី ២ នឹងចាប់ផ្ដើមនៅខែ ឧសភា ឆ្នាំ ២០២២ ខាងមុខនេះ។ ជាពិសេសសម្រាប់យុវវ័យ ដែលមានបំណងដាក់ផ្សាយស្នាដៃតែងនិពន្ធ ដើម្បីទទួលយកបទពិសោធន៍ និងការកែតម្រូវ ក៏ដូចជាទទួលយកទស្សនៈមតិមិត្តអ្នកអាន នៅលើផេកនិងលើវេបសាយឌីជីថលផងដែរ។

ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ សូមចូលទៅកាន់តេលេក្រាម MST Writer ទាំងអស់គ្នា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រធានបទថ្មី «អ្នកនិពន្ធក្រៅសាលា» ឱកាសសម្រាប់យុវវ័យ ដែលមានបំណងក្លាយជាអ្នកសរសេរប្រលោមលោក
ចុចអាន៖អ្នកស្រី ម៉ីសន សុធារី បង្ហើប ៥ ចំណុចសម្គាល់ថា បុគ្គលនោះអាចក្លាយជាអ្នកនិពន្ធអាជីពបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


