សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីឆបោកលក់ដូរវត្ថុអច្ឆរិយ(ថ្មស៊ីដែក)
កំពង់ឆ្នាំង ៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានឃាត់ខ្លួនជន សង្ស័យចំនួន៣នាក់ពាក់ព័ន្ធក្នុង ករណីឆបោកលក់ដូរវត្ថុអច្ឆរិយ(ថ្មស៊ីដែក)។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅក្នុ ងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ស្រុកបរិបូណ៌ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតសាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ជនសង្ស័យខាងលើនេះបានប្រព្រឹត្តការឆបោកកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៨:០០នាទី ចំណុចការ៉ាស់សាំងរបស់ឈ្មោះ ទុំ សុភី ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។
ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីឆបោកលក់ដូរវត្ថុអច្ឆរិយ(ថ្មស៊ីដែក) រួមមាន ១- ឈ្មោះ សែម សុខុម ភេទប្រុស អា យុ ៣៦ឆ្នាំ រស់នៅភូមិទី៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជ ធានីភ្នំពេញ , ២-ឈ្មោះ ទៀង គឹមម៉ាប់ ភេទប្រុស អាយុ ៣៩ឆ្នាំ រស់ នៅភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង និង ៣-ឈ្មោះខឿន សំអាត ភេទប្រុស អាយុ ៤៤ឆ្នាំ ជារស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ករណីខាងលើនេះ លោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មុននឹងទិញដូរវត្ថុអ្វីមួយត្រូវគិតគូរពិចារណាឲ្យ បានត្រឹមត្រូវជៀសវាងការចាញ់បោកក្រុមជនបោក៕
ដោយ ៖ ឈៀងថារិទ្ធ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


