Connect with us

ព័ត៌មានអន្ដរជាតិ

នាវាចម្បាំង អាមេរិក មកដល់ប្រទេស ប៉ូឡូញ ត្រៀមប្រតិបត្តិការជាមួយ ណាតូ

បានផុស

នៅ

កងនាវាចរទី ៦ របស់អាមេរិកបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “នាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក USS Forrest Sherman (DDG 98) បានមកដល់ទីក្រុង Gdansk ប្រទេសប៉ូឡូញហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការមកដល់របស់នាវាពិឃាតអាមេរិកនេះគឺដើម្បីបំពេញទស្សនកិច្ចនៅកំពង់ផែតាមការគ្រោងទុក ក៏ដូចជាដើម្បីបង្កើនទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប៉ូឡូញ និងកសាងចំណងសម្ព័ន្ធមិត្តណាតូជាដើម” ។

មុនពេលចូលចតនៅកំពង់ផែ នាវាចម្បាំងរបស់អាមេរិកក៏បានធ្វើសមយុទ្ធនាវាចរណ៍ជាមួយនាវា USS Donald Cook និងនាវាចម្បាំងដឹកកាំជ្រួចមីស៊ីលរបស់ប្រទេសប៉ូឡូញ Kazimierz Pulaski និងនាវាល្បាត Skazak ផងដែរ ។

ទន្ទឹមនោះ លោកមេបញ្ជាការ Greg Page បាននិយាយថា “ប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តណាតូរបស់យើងនៅលើឆាកពិភពលោក មុនពេលចូលចតទៅក្នុងប្រទេសប៉ូឡូញគឺជាអ្វីដែលយើងចង់បាន និងធ្វើវានៅទីនេះ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ប្រកាសជោគជ័យបញ្ចប់សង្គ្រាមដំណាក់កាលទី ១ នៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម