ជីវិតកម្សាន្ដ
តារាជួរមុខកូរ៉េ ២ ដួង ពាក់គ្រឿងអលង្ការក្មេងៗក្នុងកម្មវិធី រហូតធ្វើឲ្យអ្នកគាំទ្រសម្រុកទិញអស់ពីស្តុក
បន្ទាប់ពីលេខមុខតារាកូរ៉េខាងត្បូង ២ ដួង គឺ Han So Hee និង Taeyeon ពាក់គ្រឿងអលង្ការជ័រ និងប្រដាប់ប្រដាក្មេងលេង ដែលមានយីហោ Daiso ជំនួសឲ្យម៉ាកប្រណីតក្នុងកម្មវិធីរួចមក ក៏បានធ្វើឲ្យមនុស្សគ្រប់គ្នា សម្រុកទិញទំនិញនេះ រហូតលក់អស់ពីស្តុកតែម្ដង។
ក្នុងនោះគេឃើញតារាសម្ដែង Han So Hee បានពាក់គ្រឿងប្រដាប់ក្មេងលេង ក្នុងខួបកំណើតរបស់នាង រហូតទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិត ។ ខណៈតារាចម្រៀង Taeyeon សមាជិកក្រុម Girls’ Generation ក៏បានពាក់គ្រឿងអលង្ការពណ៌ផ្កាឈូករបស់កុមារពីហាង Daiso នៅក្នុងកម្មវិធីកម្សាន្ត ‘Amazing Saturday Doremi Market’ របស់ប៉ុស្តិ៍ tvN កាលពីថ្ងៃទី ៩ ខែមេសានេះ។
នៅពេលដែលអ្នកទាំងពីរពាក់មិនទាន់បានប៉ុន្មានផង ក៏មានមនុស្សនាំគ្នាសម្រុកគ្នាទៅទិញ រហូតបុគ្គលិកនៅហាង Daiso រាយការណ៍ថា ការលក់ផលិតផលបានកើនឡើងទ្វេដងក្នុងខែវិច្ឆិកា បើធៀបនឹងខែតុលា។ ខណៈពេលដែលផលិតផល Daiso ទាំងនេះមានប្រជាប្រិយភាពតាំងពីខែវិច្ឆិកាឆ្នាំមុន។ មនុស្សជាច្រើនបានថតរូប ជាមួយនឹងការតុបតែងទាំងនេះ ក្នុងថ្ងៃខួបកំណើតរបស់ពួកគេ ហើយបង្ហោះវានៅលើបណ្តាញសង្គម។ ដល់ពេលនេះ មានការបង្ហោះជាង ៥០០ ដែលមាន hashtag “Princess set” រហូតស្តុកគ្រឿងប្រដាប់ក្មេងលេងទាំងនេះ ដែលមានលក់នៅលើគេហទំព័រ Daiso លក់អស់ៗគ្រប់ទីកន្លែងតែម្ដង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនល្បីល្បាញក្នុងវិស័យ K-pop អតីតសមាជិក 2ne1 រូបនេះ ធ្លាប់ជាជនអន្តោប្រវេសន៍នៅ ហ្វីលីពីន
ចុចអាន៖មុនល្បីល្បាញនិងមានកេរ្តិ៍ឈ្មោះលើពិភពលោក CL ឆ្លងកាត់ជីវិតលំបាកបែបណាខ្លះ ក្នុងវិស័យ k-pop?
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)